Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិក ចង់លក់យន្តហោះគ្មានមនុស្សបើក២គ្រឿង ឲ្យអ៊ុយក្រែន ក្នុងតម្លៃ ១ដុល្លារ

បានផុស

នៅ

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធទី០១ខែកុម្ភៈថា ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក General Atomics ចង់លក់យន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងឲ្យអ៊ុយក្រែន ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រសិនបើត្រូវបានអនុម័តមែននោះ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ នឹងតម្រូវឲ្យអ៊ុយក្រែនចេញថ្លៃដឹកជញ្ជូនដ៏សំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើនេះ ក៏នឹងតម្រូវឲ្យអ៊ុយក្រែនចំណាយប្រាក់ចំនួន១០លានដុល្លារដើម្បីរៀបចំ និងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកពីសហរដ្ឋអាមេរិក ខណៈថ្លៃចំណាយលើការថែទាំ​ នឹងកើនឡើងដល់ប្រហែល៨លានដុល្លារជារៀងរាល់ឆ្នាំ។

បន្ថែមពីលើយន្តហោះគ្មានមនុស្សបើក MQ-9A Block 1 ចាស់ចំនួនពីរគ្រឿង កញ្ចប់នេះនឹងរួមបញ្ចូលទាំងស្ថានីយត្រួតពិនិត្យចល័តលើដីគោក ដើម្បីដំណើរការយានគ្មានមនុស្សបើកស្ទើរតែគ្រប់ទីកន្លែងផងដែរ។

អគ្គនាយកក្រុមហ៊ុន Atomics លោក Linden Blue បានផ្តល់គំនិតនេះ ទៅកាន់អនុព័ន្ធយោធាអ៊ុយក្រែន កាលពីខែមុន។ ថ្វីបើទីក្រុងកៀវ និងវ៉ាស៊ីនតោន សុទ្ធតែបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនលោក C. Mark Brinkley បានប្រាប់កាសែត Wall Street Journal ថា កិច្ចពិភាក្សារវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមហ៊ុនរបស់គាត់ បានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ។

យន្តហោះគ្មានមនុស្សបើក Reaper ដែលមានស្លាបប្រវែង ៦៦ ហ្វីត និងហោះបាន១២ម៉ោង គឺមានសមត្ថភាពវាយលុកគួរឲ្យខ្លាច និងវាយប្រហារចំគោលដៅជាក់លាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបំពាក់អាវុធដល់អ៊ុយក្រែន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Switchblade ជាង ៧០០គ្រឿង និង Phoenix Ghost kamikaze ១៨០០គ្រឿង ដែលមានសមត្ថភាពបំផ្ទុះចំគោលដៅ ក៏ដូចជាដ្រូនឈ្លបយកការណ៍មួយចំនួនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ព្រមាន អ៊ីស្រាអែល រឿងផ្គត់ផ្គង់សព្វាវុធដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៥៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម