KPT+
ផ្នែកនៃរាងកាយគ្មានប្រយោជន៍ទាំង ៥ ដែលមនុស្សលែងត្រូវការ
ផ្នែករាងកាយជាច្រើនចាប់ផ្ដើមគ្មានប្រយោជន៍សម្រាប់ការរស់នៅរបស់មនុស្សបន្តទៀត ទោះបីជាត្រូវដកចេញក៏គ្មានផលប៉ះពាល់ដល់ជីវិត ឬសុខភាពយើងដែរ ។ ខាងក្រោមនេះជាផ្នែកនៃរាងកាយទាំង ៥ ដែលមនុស្សលែងត្រូវការ ៖
១. ខ្នែងពោះវៀន
ខ្នែងពោះវៀនមានតួនាទីបង្កើត និងការពារមីក្រុប ឬបាក់តេរីដែលជួយដល់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែបច្ចុប្បន្នមនុស្សចេះកែច្នៃអាហារស្រួលបរិភោគទើបខ្នែងពោះវៀនក្លាយជាគ្មានប្រយោជន៍ទៅវិញ ។
២. សាច់ដុំ Palmaris Longus ដែលភ្ជាប់ពីកដៃទៅកែងដៃ
មនុស្សសម័យមុនត្រូវការសាច់ដុំ Palmaris Longus ដើម្បីឡើងដើមឈើ ឥលូវមនុស្សប្រហែល ១០ ភាគរយគ្មានសាច់ដុំនេះទេ ។
៣. ធ្មេញថ្គាមទាល់
ដោយសារការផ្លាស់ប្ដូរទម្រង់មុខ និងរបបអាហារ មនុស្សលែងត្រូវការថ្គាមទាល់ទៀតហើយ អ្នកខ្លះចាំបាច់ត្រូវដកចេញតែម្ដង ។
៤. សាច់ដុំ Arrector pili
សាច់ដុំនេះស្ថិតនៅក្បែរគល់រោមរបស់មនុស្សមាននាទីធ្វើឲ្យយើងព្រឺសម្បុរ ដូច្នេះមនុស្សពីបុរាណត្រូវការសាច់ដុំនេះសម្រាប់រាងកាយដែលពោរពេញដោយរោមរបស់ពួកគេ ។
៥. ឆ្អឹងកន្ទុយ
ដើមឡើយមនុស្សមានកន្ទុយដើម្បីទប់លំនឹងខ្លួន ក្រោយពីចេះដើរស្ទាត់ជំនាញកន្ទុយដែលយើងមានក៏រួញរហូតនៅសល់តែឆ្អឹងនៅក្រោមឆ្អឹងកងបន្តិច ណាមួយវាមិនមានប្រយោជន៍ដល់យើងនាពេលបច្ចុប្បន្នទេ ។
សូមបញ្ជាក់ដែរថាផ្នែកឥតប្រយោជន៍របស់មនុស្សមិនមែនមានតែ ៥ ផ្នែកខាងលើទេនៅមានច្រើនកន្លែងទៀតដូចជា ត្របកភ្នែកជាន់ទីបី និងសាច់ដុំត្រចៀកជាដើម ៕
ប្រែសម្រួល ៖ វារី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ