ព័ត៌មានជាតិ
អាជីវករឆ្នេរកែប ទាមទារទុកដើមឆត្រធ្លាប់អាស្រ័យផល ខណៈអាជ្ញាធរត្រូវកែលំអរឆ្នេរ
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើមឆត្រចំនួន ៧ ដើម ត្រូវបានអាជ្ញាធរកាត់ផ្តូលរលំ ក្នុងចំណោមដើមឆត្រឈរជាជួរ នៅតាមបណ្តោយឆ្នេរស្រីស ឆ្នេរលេងទឹកខេត្តកែប។ ក្រុមអាជីវករបានរារាំងសកម្មភាពការកាត់ដើមឆត្រទាំងនោះ របស់រដ្ឋបាលក្រុងកែប ដោយបានសំណូមពរឱ្យរក្សាទុកនៅដដែល ខណៈអាជ្ញាធរនៅតែរក្សាជំហរនៅក្នុងការអនុវត្តតាមគម្រោង។
អ្នកស្រី ចាន់ធឿន ជាអាជីវករនៅឆ្នេរលេងទឹកខេត្តកែប បានឱ្យដឹងថា អ្នកស្រីសោកស្តាយណាស់ដែលអាជ្ញាធរបានកាត់ដើមឆត្រទាំងនោះ ដោយវាមានអាយុរាប់ឆ្នាំទើបធំបានប៉ុណ្ណឹង ខណៈកន្លងមកវាបានផ្តល់ម្លប់ទាំងរដូវប្រាំង និងរដូវវស្សាសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ លោកស្រីបន្តលើកឡើងថា ដាច់ខាតអ្នកស្រីមិនព្រមឱ្យអាជ្ញាធរកាត់ដើមឈើទាំងនេះចោលនោះទេ។
ចំណែកក្រុមអាជីវករផ្សេងទៀត បានបង្ហាញអារម្មណ៍សោកស្តាយស្រដៀងដូចគ្នានោះដែរថា ពួកគាត់មិនជំទាស់ការអភិវឌ្ឍរបស់អាជ្ញាធរនៅទីនេះទេ តែសុំកុំកាត់ដើមឈើទាំងនោះ។
លោក ខេង យ័ន អភិបាលក្រុងកែប បានពន្យល់ថា ក្នុងគម្រោងដែលបានកែលំអរឆ្នេរលេងទឹកនេះ នឹងគាស់ការ៉ូឡាចាស់ៗទាំងនេះចេញ ហើយជំនួសដោយថ្មក្រានីត។ ដោយឡែកដើមឆត្រទាំងនោះ ក៏ត្រូវយកចេញដើម្បីការពារការបាក់ធ្លាក់ដោយសារដើមទាំងនោះចាស់ៗ ម៉្យាងទៀតដើមឆត្រប្រភេទនេះមិនត្រូវទម្រង់តាមតំបន់សមុទ្រផង ដោយសម្រេចជំនួសមកវិញនៅដើមលម៉ើ ដែលមានកម្ពស់ ២ ម៉ែត្រ ដើម្បីបង្កើនសោភ័ណភាពឱ្យបានស្អាតជាងនេះ។
លោក ខេង យ័ន បញ្ជាក់បន្ថែមថា មុនចុះអនុវត្តគម្រោងនេះ រដ្ឋបាលក្រុងកែប បានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងស្តាប់ការសំណូមពររបស់អាជីវករនៅទីនោះជាច្រើនបានលើក តែនៅមានអាជីវករមួយចំនួនពួកគាក់នៅមិនយល់ស្របចំពោះការកាត់ដើមឈើឆត្រទាំងនេះ។ លោក សំណូមពរបងប្អូនអាជីវករសហការជាមួយអាជ្ញាធរដើម្បីភាពរីកចម្រើននៅទីក្រុងកែបទាំងមូល។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកែប បានបញ្ជាក់នាពេលថ្មីៗនេះថា បានលើកគម្រោងកែលំអទីតាំងឆ្នេរលេងទឹកស្រីស ដោយក្រាលថ្មក្រានីត និងរូបតំណាក់ ខ្ញុំស្រលាញ់ខេត្តកែប ដើម្បីត្រៀមព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលខេត្តកែប នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុង នាពេលខាងមុខនេះ ក្នុងនោះខេត្តក៏នឹងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ នៅចុងឆ្នាំ២០២៣៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា