Connect with us

ជីវិតកម្សាន្ដ

អតីតបវរកញ្ញាទេសចរណ៍អន្តរជាតិលំដាប់រងទី ២ អ៊ិន សុខលីដា ទម្លាយរឿងពិតជីវិតក្រោយឆាក

បានផុស

នៅ

អ្នកនាង អ៊ិន សុខលីដា ដែល​ជា​អតីត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​លំដាប់​រង​ទី ២ នា​អំឡុង​ឆ្នាំ ២០០២ ក្រោយ​បាត់​មុខ​ពី​វិថី​សិល្បៈ​អស់​មួយ​សន្ទុះ​ធំ ស្រាប់តែ​ពេលនេះ​នាង​លេច​មុខ​មក​និយាយ​ពី​រឿងរ៉ាវ​ពិត ជីវិត​ដ៏​កម្សត់​ក្រោយ​ឆាក​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​បវរកញ្ញា និង​ជា​តារា​សម្ដែង អ៊ិន សុខលីដា លើក​ឡើង​រម្លឹក​ប្រាប់​ពី​ខ្សែ​ជីវិត​របស់​នាង​គ្រានោះ​ថា រឿង​ជីវិត​ពិត​របស់ខ្ញុំ រូប​ក្រោយ​ឆាក​កាល​ប្រឡង​ជាប់​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ ២០០២ ជាប់​លំដាប់​រង​ទី ២ ក្នុង​ស្រុក​ខ្មែរ បើ​មិន​ឆ្លៀត​ថត​កុំ​អី​អត់​មាន​រូប​ទុក​ឲ្យ​កូន​មើល​ទៀត។ ជំនាន់​នោះ​ដូចជា ខ្ចី​កាមេរ៉ា​គេ​មក​ថត​ទេ។

អ្នកនាង​និយាយ​បន្ត​ថា កាលនោះ​ជីវិត​នាង​ជួប​ការ​ខ្វះខាត​ខ្លាំង ដោយ​ជិះ​ម៉ូតូ​ឌុប​ទៅ​ប្រឡង​ខ្យល់​បក់​ឡើង​ចង់​អស់​ម្សៅ​ពីមុខ ហើយ​សក់​ឡើង​ខូច​ផ្លី​ទៀត។ នាង​ថា មាន​លុយ​តែ​បន្តិច ជួល ប៉ុប​ពី ផាត់​មុខ​ឲ្យ ហើយ​បាន​បងស្រី​ម្ចាស់​សម្អាងការ​នៅ​ទួលគោក​ជួយ​តាម​ធ្វើ​សក់​ឲ្យ​មិន​យក​លុយ។ ហេតុ​តែ​ចង់​បាន​ការងារ​រកលុយ​ដើម្បី​ជួយ​ម្ដាយ និង​បងប្អូន បន្ទាប់ពី​ឪពុក​ស្លាប់​ទៅ រឹតតែ​វេទនា​លក់​ផ្ទះ​សំបែង​លក់​ឡាន​របស់​ឪពុក ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ​អស់ពី​ខ្លួន​នៅតែ​មិន​អាច​ជួយ​ជីវិត​ឪពុក​បាន​ទៀត។

គេ​នៅ​ចាំ​បាន​ថា អ្នកនាង អ៊ិន សុខ​លីដា នា​អំឡុង​ពេលនោះ​ធ្លាប់​សាង​កិត្តិយស​ល្បីល្បាញ​នៅ​ក្នុង​ពិភព​សិល្បៈ​របស់​ខ្មែរ បន្ទាប់ពី​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​ទទួល​បាន​លទ្ធផល​ល្អ នាង​ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ Miss Tourism International នា​ប្រទេស​ម៉ាឡេស៊ី ខណៈ​ពេលនោះ នាង​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៥ ក្នុង​ឆ្នាំ ២០០៣។

បច្ចុប្បន្ន​នាង​បាន​ឈប់​ពី​វិស័យ​សិល្បៈ​ហើយ បន្ទាប់ពី​មាន​ដំណឹង​ថា អ្នកនាង​កំពុង​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​សាង​គ្រួសារ​ជា​មួយ​ស្វាមី និង​កូន​ផង​នោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍១ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ១ ម៉ោង មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម