ព័ត៌មានអន្ដរជាតិ
ទ័ពអ៊ុយក្រែន ចូលហាត់ដល់ក្នុងព្រៃអង់គ្លេស ត្រៀមប្រយុទ្ធជាមួយកងកម្លាំងលោក ពូទីន
ទាហានអ៊ុយក្រែន កំពុងហាត់នៅក្នុងព្រៃនៃទីក្រុង Salisbury របស់ចក្រភពអង់គ្លេស ដើម្បីត្រៀមប្រយុទ្ធតទល់នឹងកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន។
កងទ័ព បានហ្វឹកហាត់ជាមួយយោធាអង់គ្លេសនៅព្រៃ Wiltshire មុនពេលពួកគេត្រូវបានបញ្ជូនទៅសមរភូមិ ប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់កងកម្លាំងរុស្ស៊ី។ ទោះកំពុងផ្តល់ការហ្វឹកហ្វឺនជាមួយទាហានអង់គ្លេស ប៉ុន្តែកងកម្លាំងប្រដាប់អាវុធអូស្រ្តាលី ក៏បានចូលរួមជួយបង្វឹកដល់ទាហានអ៊ុយក្រែនផងដែរ។
រឿងនេះកើតឡើង ខណៈកងទ័ពអ៊ុយក្រែនក្រុមដំបូង បានទៅដល់ចក្រភពអង់គ្លេស ដើម្បីរៀនប្រើរថក្រោះ Challenger 2 បន្ទាប់ពីរថក្រោះប្រភេទនេះចំនួន១៤គ្រឿង ត្រូវបានបញ្ជូនទៅសមរភូមិជួរមុខ។
ដោយសរសើរអូស្ត្រាលីថាជាដៃគូការពារដ៏ជិតស្និទ្ធនិងមានតម្លៃ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា “កងកម្លាំងប្រដាប់អាវុធអូស្ត្រាលី កំពុងផ្តល់ការបណ្តុះបណ្តាលយ៉ាងសំខាន់សម្រាប់បុរស និងស្ត្រីអ៊ុយក្រែនដ៏ក្លាហាននៅទីនេះក្នុងចក្រភពអង់គ្លេស ដោយរៀនជំនាញដែលពួកគេត្រូវការដើម្បីត្រលប់ទៅវិញ និងការពារប្រទេសរបស់ពួកគេ”។
លោកបានបន្ថែមថា “យើងក៏កំពុងដំណើរការកិច្ចសហប្រតិបត្តិការរបស់យើង លើកម្មវិធី Aukus ដោយលើកកម្ពស់សន្តិសុខ និងវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ”។
គួរបញ្ជាក់ជាថ្មី រថក្រោះប្រយុទ្ធដ៏ទំនើបបំផុតមួយរបស់លោកខាងលិចធុន Challenger 2 ចំនួន១៤គ្រឿង ត្រូវបានចក្រភពអង់គ្លេសបរិច្ចាគ ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។
ការបរិច្ចាគរថក្រោះនេះ បានជំរុញសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបផ្សេងទៀត ធ្វើតាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ