ព័ត៌មានជាតិ
តម្លៃស្រូវសែនក្រអូបសើមឡើងពី ៩០០រៀល ដល់ជាង ១២០០រៀល/គីឡូក្រាម
មកដល់ចុងខែមករា ឆ្នាំ២០២៣ នេះ ស្រូវសែនក្រអូបសើមឡើងថ្លៃដល់ជាង ១២០០រៀល/គីឡូក្រាម បើធៀបនឹងតម្លៃ កាលពីដើមខែវិច្ចកា ឆ្នាំ២០២២ ដែលមានតម្លៃតែ ៩០០រៀលប៉ុណ្ណោះ ក្នុង ១គីឡូក្រាម ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក សុង សារ៉ន នាយកប្រតិបត្តិ នៃក្រុមហ៊ុន Amru Rice Cambodia បានឱ្យដឹងថា តំលៃធាតុជី ប្រេង ថ្នាំ រួមទាំងការដឹកជញ្ជូន ក៏មានភាពល្អប្រសើរផងដែរ ដែលអាចវាយតម្លៃបានថា វាស្ទើរតែដូចមុនពេលមានវិបិត្តកូវីដ១៩ ។
នៅពេលតម្លៃស្រូវបានឡើងខ្ពស់ជាងមុនបែបនេះ នាយកប្រតិបត្តិ ក្រុមហ៊ុន Amru Rice Cambodia រូបនេះក៏បានសម្តែងនូវក្តីរីករាយជាមួយកសិករដែរ ជាពិសេសលោកបានអរគុណដល់រោងម៉ាស៊ីនស្រូវ ធនាគារអភិវឌ្ឍន៍ជនបទ ក្រសួង រួមទាំងអង្គការពាក់ព័ន្ធដែលជួយដល់កសិករលើតម្លៃស្រូវនាពេលកន្លងមក។
លោកថា “សូមអរគុណដល់សមាជិករោងម៉ាសុីនកិនស្រូវ ធនាគារអភិវឌ្សន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រសួងពាណិជកម្ម ក្រសួងកសិកម្ម និងអង្កការដៃគូអភិវឌ្ឍន៍ ដែលបានសហការជួយគាំទ្រទាំង បច្ចេកទេស ពូជ ថវិកាកម្ចី ដើម្បីជួយពូមីង បងប្អូនកសិករ ពីទីវាលស្រែ ដល់ទីផ្សារ” ។
បើតាមទិន្នន័យបង្ហាញថា ស្រូវសែនក្រអូបសើម នៅពេលនេះ មានតម្លៃចន្លោះពី ១២២០រៀល-១២៤០រៀល ក្នុង ១គីឡូក្រាម ដែលចំនួននេះ ជាតម្លៃទិញនៅវាលស្រែ (ពោលគឺតម្លៃទិញពី វាលស្រែផ្ទាល់ ពុំមែននៅលើទីផ្សារឡើយ)។
ចំណែកស្រូវសសើមឡើងថ្លៃ ពី ៨៥០ រៀល / ១ គីឡូរក្រាម កើនដល់១០៤០ រៀល / ១ គីឡីរក្រាម៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ