Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ចោទ​ថា បាឡុង​ចារកម្ម​របស់ចិន​ បាន​ហោះ​លើ​ទីតាំង​យោធា​ដ៏រសើប

បានផុស

នៅ

សហរដ្ឋអាមេរិក កំពុងតាមដានបាឡុងស៊ើបការណ៍សង្ស័យជារបស់ចិន ដែលគេមើលឃើញពីលើដែនអាកាសអាមេរិក អស់រយៈពេលពីរបីថ្ងៃមកហើយ ប៉ុន្តែមន្ទីរបញ្ចកោណបានសម្រេចចិត្តមិនបាញ់វាចោលឡើយ ដោយសារតែហានិភ័យនៃគ្រោះថ្នាក់ដល់មនុស្សនៅលើដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានក្នុងមន្ទីរបញ្ចកោណនៅថ្ងៃសុក្រទី០៣ខែកុម្ភៈថា សហរដ្ឋអាមេរិកមានទំនុកចិត្តខ្ពស់ថា វាជាបាឡុងរយៈកម្ពស់ខ្ពស់របស់ចិន ហើយថា វាកំពុងហោះហើរលើទីតាំងដ៏រសើបដើម្បីប្រមូលព័ត៌មាន។

កន្លែងមួយដែលបាឡុងនេះត្រូវបានគេប្រទះឃើញគឺ រដ្ឋ Montana ដែលជាទីតាំងផ្ទុកស៊ីឡូមីស៊ីលនុយក្លេអ៊ែរចំនួនបីរបស់ប្រទេស នៅមូលដ្ឋានទ័ពអាកាស Malmstrom។

ឧត្តមសេនីយ៍ឯក Patrick Ryder លេខាធិការសារព័ត៌មានរបស់មន្ទីរបញ្ចកោណ បានផ្តល់សេចក្តីថ្លែងការណ៍ខ្លីមួយអំពីបញ្ហានេះ ដោយនិយាយថា រដ្ឋាភិបាលនៅតែបន្តតាមដានបាឡុងនេះ។ លោកលើកឡើង​ថា បាឡុង​ធ្វើ​ដំណើរ​នៅ​រយៈ​កម្ពស់​ខ្ពស់​ជាង​ចរាចរណ៍​ផ្លូវ​អាកាស​ពាណិជ្ជកម្ម ហើយ​មិន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ផ្នែក​យោធា ឬ​រូបវន្ត​ដល់​មនុស្ស​នៅ​លើ​ដី​នោះ​ទេ។

លោកបន្ថែមថា សកម្មភាពឃ្លាំមើលស្រដៀងគ្នានេះ ត្រូវបានគេឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីធានាថា បាឡុងមិនប្រមូលព័ត៌មានរសើបឡើយ។

លោក Patrick Ryder

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីការពារជាតិបាននិយាយថា សហរដ្ឋអាមេរិកបានទាក់ទងទៅមន្ត្រីចិនតាមរយៈបណ្តាញជាច្រើន និងបានលើកឡើងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ណាតូព្រមាន! ជ័យជម្នះរបស់លោកពូទីន នៅអ៊ុយក្រែន នឹងផ្តល់សញ្ញាដល់ ចិន ថា គោលដៅអាចសម្រេចបានដោយប្រើ កម្លាំងសាហាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម