Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយទិន្នន័យការប្រើប្រាស់យន្តហោះឯកជន Elon Musk ក្នុងឆ្នាំ ២០២២

បានផុស

នៅ

លោក Jack Sweeney អ្នកសរសេរកម្មវិធីជនជាតិអាមេរិកបានចែករំលែកទិន្នន័យការប្រើប្រាស់យន្តហោះរបស់បុគ្គលល្បីៗនៅលើ Twitter ក្នុងនោះមានយន្តហោះ Gulfstream G650ER របស់លោក Elon Musk ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ ២០២២ យន្តហោះឯកជនមហាសេដ្ឋី Elon Musk បានធ្វើដំណើរចំនួន ១៣៤ ដងមានន័យថាវាបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតជាង ១៩០០ តោន ដូច្នេះលោក Jack ប៉ាន់ប្រមាណថា Elon ចំណាយប្រាក់ទៅលើស៊ាំងយ៉ាងហោចណាស់ ១,១ លានដុល្លារ ។

ចំណែកឯប្រទេសដែលលោក Elon Musk ទៅមានដូចជា ប្រទេសអាល្លឺម៉ង់ ប្រទេសក្រិក ប្រទេសអ៊ីតាលី ប្រទេសប្រេស៊ីល ប្រទេសបារាំង និងប្រទេសកាតាជាដើម ប៉ុន្តែគោលដៅពេញនិយមជាងគេគឺទីក្រុងឡូសអេនជែលឡែស រដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងអូស្ទីន រដ្ឋតិចសាស ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើធ្វើឲ្យ Elon Musk មិនសប្បាយចិត្តជាខ្លាំង​ព្រោះវាជារឿងឯកជនរបស់គាត់ ស្រាប់តែខែធ្នូ ឆ្នាំ២០២២ លោកគម្រាមប្ដឹងអ្នកសរសេរកម្មវិធីវ័យ ២០ ឆ្នាំនេះតែម្ដងកុំឲ្យ Jack តាមដានឬទម្លាយទិន្នន័យពីគាត់ទៀត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កម្រដឹងណាស់! តាមពិត Elon Musk មានកូនដល់ទៅ ៩ នាក់ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម