Connect with us

ជីវិតកម្សាន្ដ

ឈុតជក់បារីរបស់ Lim Ji Yeon ក្នុងរឿង “The Glory” កំពុងក្លាយជាប្រធានបទក្ដៅគគុកលើ អ៊ីនធឺណិត

បានផុស

នៅ

ឈុតជក់បារីរបស់តារាស្រី Lim Ji Yeon ក្នុងរឿង “The Glory” របស់ Netflix បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតមាន​ចម្ងល់​ថា ​តើតារាសម្ដែង​រូបនេះពិតជាជក់បារីនៅទីនោះមែនទេ? ហើយពេលនេះ វាកំពុងក្លាយជាប្រធានបទក្ដៅជជែកគ្នាព្រាតលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

YouTuber និងអ្នកយកព័ត៌មានឈ្មោះ Lee Jin Ho ថ្មីៗនេះ​បានបង្ហោះវីដេអូខ្លីមួយសួរថា “តើ​ឈុតជក់បារីរបស់ Lim Ji Yeon ពិត​ទេ?” សំណួរ​សំដៅ​លើ​ដល់ឈុត​ជាច្រើនក្នុងរឿង ដែ​លតួស្រី​តែង​ជក់បារី​ជានិច្ច។ បើ​តាម​ការ​រាយការណ៍​របស់​អ្នកយកព័ត៌មាន Lee Jin Ho បាន​បញ្ចាក់​ថា ដោយសារតែ​មតិ​ចម្រុះ ដូច្នេះ​លោក​បាន​ទាក់ទង​ទៅ​ភ្នាក់ងារ​របស់​តារា​ស្រី​រូប​នេះ ​ដើម្បី​សម្ភាសន៍​ផ្ទាល់ ខណៈ Lim Ji Yeon កំពុងទទួលបានការ​សរសើរ​ចំពោះ​ការ​សម្ដែង​របស់នាង​ជាក្មេងទំនើង​ក្នុង K-drama “The Glory” ដែលម​នុស្សជាច្រើនបានសួរថា តើ​ឈុតជក់បារីពិតឬអត់? មានមតិផ្ទុយគ្នាក្នុង​ចំណោម​អ្នកជក់​បារី។ “ដូច្នេះ​ ទើប​ខ្ញុំ​បាន​បញ្ជាក់​ការពិត​ទៅកាន់អ្នកស្គាល់គ្នារបស់ Lim Ji Yeon តែម្ដង”។

​បើ​តាម​លោក Lee Jin Ho និយាយថា តារា​ស្រី​រូប​នេះ​មិន​ចេះ​ជក់​បារីទេ ប៉ុន្តែ​ចាប់​ផ្តើម​រៀនជក់​បារីពេលសម្ដែងរឿងនេះ។ លោក​បាន​បង្ហើបទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​ឈុត​នោះ​មើល​ទៅ​ធម្មជាតិ និង​កាន់​តែដូចពិតៗ តារា​សម្ដែង​ Lim Ji Yeon ពិតជា​ជក់បារីពិតៗ រហូតធ្វើឲ្យអ្នក​យក​ព័ត៌មាន​បាន​សរសើរ​ពី​ទឹកចិត្ត​របស់ Lim Ji Yeon ក្នុង​ការ​សម្ដែងរឿងនេះ នាងពិតជាធ្វើបានល្អ ណិងហ៊ានលះបង់ដើម្បីឲ្យសាច់រឿងកាន់តែដូចទិដ្ឋភាពជាក់ស្ដែង។

ទន្ទឹមនឹងនោះ Lim Ji Yeon ដើរតួជា Park Yeon Jin ដែលជាជនល្មើសសំខាន់នៅក្នុងរឿងភាគដ៏ល្បី ‘The Glory’ ។ Park Yeon Jin គឺជាមនុស្សកំណាចដែលបានធ្វើទារុណកម្ម និងធ្វើបាប Moon Dong Eun (សម្តែងដោយ Song Hye Kyo) ដែលនាំឲ្យ Moon Dong Eun រៀបចំផែនការសងសឹកយ៉ាងល្អិតល្អន់អស់រយៈពេលជិតម្ភៃឆ្នាំមកហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្សែករូបពស់នៅលើកញ្ចឹងក Lisa តម្លៃកប់ក្ដោង

ចុចអាន៖Lee Seung Gi បរិច្ចាគប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម