Connect with us

ព័ត៌មានជាតិ

ក្រសួង​ ហាមរឿងចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​​

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​បាឋកថា​ តាម​អន​ឡាញ (Online) ជូន​ដល់​កម្មសិក្សាការី និង​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១១ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពាក់ព័ន្ធ​របស់​ក្រសួង​ផងដែរ​។​

នៅក្នុងបាឋកថាកាលពីថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ លោក ស៊ុន ចាន់ថុល បាន​ចែករំលែក​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​សា​ធារណការ និង​ដឹកជញ្ជូន ពិសេសការស្ថាបនាផ្លូវ ត្រូវតែមានគុណភាពតាម​ស្ត​ង់ដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​បាឋកថា​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​រំលឹក​ឡើងវិញ​អំពី​ប្រវត្តិ​ដំបូង​នៃ​ការធ្វើ​សមាហរណកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​បណ្ដា​ខេត្ត​នានា និង​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​ការចាក់​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង (DBST) សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌ​សង្គម​ និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ ប៉ុន្តែ​ឈានដល់​ដំណាក់កាល​ថ្មី​នេះ កម្ពុជា​តម្រូវឲ្យមានកា​រ​ពង្រីក និង​លើកកម្ពស់​គុណ​ភាព​ផ្លូវ​ពី​ប្រភេទ​ផ្លូវ​ចាក់​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង (DBST) ទៅជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) ដោយ​ក្នុង​នោះ រួមមាន​៖ ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ លេខ​៦ លេខ​៧ លេខ​៨ លេខ​៩ និង​ផ្លូវជាតិ​នានា​ទៀត ព្រមទាំង​កំពុង​កសាង​ផ្លូវ​ថ្មី​ពី​វាលវែង​ទៅ​ខេត្តកោះកុង (​ផ្លូវជាតិ​លេខ​១០) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ជាដើម ឲ្យសមស្រប​តាម​កំណើន សេដ្ឋកិច្ច​​​របស់​ប្រទេស​។

លោកបានលើកឡើងដែរថា ក្រសួង​បាន​ទិញ​គ្រឿងចក្រ​ទំនើបៗ​ដែល​មិន​ធ្លាប់មាន​ជូន​មន្ទីរ​រាជធានី​-​ខេត្ត​ទាំង​២៥ ដើម្បី​ពង្រឹង​ប្រ​សិទ្ធភាព​ការងារ​សាងសង់​ថែមទៀត ព្រោះថា ​ក្រសួង មិន​ទទួលយក​ផ្លូវ​ធ្វើ​មុខ ខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​ទៀត​ឡើយ ពោ​ល​គឺ​ត្រូវ​ធ្វើ​ផ្លូវ​ឲ្យមាន​គុណភាព​តាម​ស្ត​ង់ដា​បច្ចេកទេស និង​សៀវភៅ​បន្ទុក​។

លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​អំពី​ គម្រោង​សិក្សា​លើ​ការពង្រីក​កំពង់ផែ​កុងតឺន័រ​ជម្រៅ​១៤,៥​ម៉ែត្រ និង​១៧​ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាចឲ្យ​នាវា​ខ្នាត​ធំ​អាច​ចូល​ចត​បាន សំដៅ​ដោះ​ស្រាយ​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាមផ្លូវ​ទឹកជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការអភិវឌ្ឍ​ផែនការ​មេ​ប្រព័ន្ធ​ចម្រោះទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ថែរក្សា​អនាម័យ និង​សោភ័ណភាព​ទីក្រុង​ទេស​ចរណ៍​មួយ​នេះ ឲ្យកាន់តែ​ប្រសើរឡើង និង​ទាក់ទាញ​វិនិយោគិន ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលមក​បណ្ដាក់ទុន និង​ទស្សនា​ខេត្ត​នេះ​ឲ្យកាន់តែច្រើន​ថែមទៀត​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​ ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​មេ​ភស្តុភារ​កម្ម​កម្ពុជា ដើម្បី​ជំរុញ និង​លើកកម្ពស់​ការប្រកួតប្រជែង​វិស័យ​ភស្តុភារកម្ម​នៅក្នុង​តំបន់ និង ពិភពលោក ដោយហេតុថា​ កម្ពុ​ជា មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល ឋិត​នៅ​ចំ ​ចំណុច​កណ្ដាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ បច្ចុប្បន្ន​ក្រសួង​ត្រៀម​នឹង​ចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជា​មួយ​ក្រុមហ៊ុន YCH ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​សម្រាប់​ជំហាន​ទី​១ និង​ជំហាន​បន្ទាប់​នៅ​ខេត្ត ព្រះសីហនុ​។​

ទាក់ទង​នឹង​ការទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ ក្រសួង​បានរៀបចំ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែលនាំឲ្យ​ផ្លូវ​ឆាប់​ខូចខាត​មុន​អាយុកាល និង​បានធ្វើ​យុទ្ធ​នាការ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការចែក​មួកសុវត្ថិភាព បិទ​ចំណាំងផ្លាត និង​ការ​ផលិត​ខ្សែ​វីដេអូ​អប់រំ​ខ្លីៗ​។​

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្ដាំ​ផ្ញើឲ្យកម្មសិក្សាការី និង​សិស្ស​មន្ត្រីជាន់​ខ្ពស់​ជំនា​ន់ទី​១១ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​យកចំណេះ​ដឹង និង​បទពិសោធន៍​របស់ខ្លួន​ទៅ​បម្រើ​ជាតិ​មាតុភូមិ​ឲ្យកាន់តែ​មានការ​រីកចម្រើន​ថែមទៀត និង​គួរ​ចងចាំ​នូវ​ពាក្យស្លោក​មួយចំនួន​ដូចជា​៖ មន្ត្រី​គឺ​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​រាស្ត្រ​ឡើយ ត្រូវធ្វើ​អ្វីៗ​ដោយ​ឆន្ទៈ​និង​ធ្វើឲ្យបាន​ បើ​ធ្វើ​មិន​បាន​កុំ​ធ្វើ និង​សំដី​ឥតប្រយោជន៍ នាំឲ្យ​ជាតិ​បែកបាក់​ការងារ មាន​ប្រសិទ្ធភាព​នាំឲ្យ​ជាតិ​រុងរឿង​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម