Connect with us

ព័ត៌មានជាតិ

សំរាមក្នុង​ក្រុង​បាត់ដំបង​ ក្លាយ​ជា​រឿង​មេមាន់និង​ពងមាន់ ពលរដ្ឋ​មិនដល់ ៥០%​បង់​ថ្លៃ​សំរាម

បានផុស

នៅ

សំរាមក្នុងក្រុងបាត់ដំបងបានក្លាយ​ជា​រឿង​ក្តៅ​មួយ​សម្រាប់​អាជ្ញាធរ​ដោយ​មួយថ្ងៃមាន​សំរាម​មិនក្រោម ៣០០ តោន ខណៈពលរដ្ឋ​មិន​ដល់​ ៥០ ភាគរយ​ បាន​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម។ នេះ​បើតាមការ​បញ្ជាក់​ពី​លោក សុខ លូ​ អភិបាល​ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ អភិបាល​ខេត្ត​បាន​ថ្លែង​ក្នុង​សន្និសីទ ជោគជ័យ​រយៈពេល ៥ ឆ្នាំ​ របស់រដ្ឋបាលខេត្ត​កាលពីពេលថ្មីៗ​នេះ​ថា ​បញ្ហា​សំរាម​នេះ​​បានក្លាយ​ជា​រឿង​ពង​មាន់និងកូនមាន់ ដោយ​ពលរដ្ឋ​ចោទ​ក្រុមហ៊ុនប្រមូល​សំរាម​​ថាមាន​ភាព​យឺតយ៉ាវ ហើយ​ក្រុមហ៊ុន​ចោទ​ថា​មកពីពលរដ្ឋ​មិន​ចូលរួម​បង់​ថ្លៃ​សេវា​។

ពលរដ្ឋឈ្មោះ ឡាយ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង លើកឡើងថា ក្រុមគ្រួសារ​របស់លោក​បានបង់ថ្លៃ​សេវា​សំរាម​ជាប្រចាំ ប៉ុន្តែ​លោក​ក៏​ឃើញ​ថា​មានពលរដ្ឋ​ខ្លះ​ក៏​មិន​បាន​បង់​ដែរ​មិន​ដឹង​មក​ពីមូលហេតុអី។

ពលរដ្ឋឈ្មោះ ឡាយ សុប៊ិន និងលោក សេក សារុម ដែលរស់នៅក្នុង​ភូមិ​សង្កាត់​ជាមួយគ្នា​នេះ​បាននិយាយថា ពួកលោកបង់ថ្លៃ​ប្រមូលសំរាមជាប្រចាំ បើទោះបីទំហំ​សំរាមតិចតួច​ក៏ដោយ។

ប្រជាពលរដ្ឋដែលកម្ពុជា​ថ្មី​បានសម្ភាសន៍ហើយ​មិនបានបង់ថ្លៃ​សំរាម​​បាន​ការពារ​ថា ពួកគាត់ក៏ចង់បង់ដែរ តែដោយសារ​តែ​មិនមានធុងសំរាម​នៅតាមចិញ្ចើមដងផ្លូវសម្រាប់ដាក់សំរាម ទើបត្រូវ​បង្ខំចិត្តយកទៅបោះចោលកន្លែងផ្សេងៗ​ឬ​ដុត​ចោល​​នៅតាមលំនៅដ្ឋានខ្លះៗ។ ពួកគាត់ថា អាជ្ញាធរឬក្រុមហ៊ុនគួរដាក់ធុងសំរាមតាមដងផ្លូវសម្រាប់អ្នក​រស់នៅខាងក្រោយ​គេយកមកចោល បើអាជ្ញាធរមិនរៀបចំទេអ្នកនៅខាងមុខមិនព្រមឲ្យយកសំរាមមកដាក់នៅខាងមុខលំនៅដ្ឋានរបស់គេនោះទេ បើទោះជាចិញ្ចើមផ្លូវសាធារណះក៏ដោយ។

កម្ពុជាថ្មីបានព្យាយាមទាក់ទងទៅលោក លៀង វាសនា អភិបាលក្រុងបាត់ដំបង​ដោយលោកឆ្លើយប្រាប់ថា លោកមិនផ្តល់សម្ភាសន៍​តាមទូរស័ព្ទនោះ​ទេដោយលោកប្រាប់កម្ពុជាថ្មីថា បើចង់ដឹងអីមកសាលាក្រុងទៅ។

បើទោះបីយ៉ាងនេះក្តី លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានបានឲ្យកម្ពុជាថ្មីដឹងថា យើងពិតជាលំបាកណាស់ នៅក្នុងក្រុងបាត់ដំបង សំរាមក្នុងមួយថ្ងៃមានជាង ៣០០តោន ហើយការចូលរួមបង់ថ្លៃសំរាមពីបងប្អូនអាជីវករនិងប្រជាពលរដ្ឋមានភាគរយតិច។

លោកបន្តថា នេះមកពីកត្តារបស់បងប្អូនមួយចំនួនធ្វើតាមទម្លាប់គឺរាល់ថ្ងៃដល់ម៉ោង ០៤ ភ្លឺគឺពួកគាត់ច្រកសំរាមយកទៅ​ចោល​កន្លែងដែលជាទម្លាប់របស់គាត់តែម្តង។ ម្យ៉ាងទៀតជីវភាពគ្រួសារគាត់ក៏នៅមានកម្រិត ទើបខាងមន្ត្រីមានការ​យោគយល់ នេះជាកត្តាឲ្យបាត់ភាគរយច្រើនបែបនេះ។

ប្រហាក់ប្រហែលនិងការលើកឡើងពីលោកប្រធានមន្ទីរបរិស្ថាន ពលរដ្ឋជាច្រើនបានលើកឡើងថា ពួកគាត់នៅទីប្រជុំជនក្រុងបានបង់រាល់ខែ។ ដោយឡែកអ្នកដែលនៅជាន់លើមួយចំនួន និង​ជាយ​ក្រុង​ អ្នក​ខ្លះក៏​បាន​​បង់​តែអ្នកខ្លះបានគេចវេស ហើយយកសំរាមដាក់ក្នុងថង់យកទៅបោះចោលតាមគំនរសំរាម។

បើទោះបែបនេះ លោក សុខ លូ អភិបាលខេត្តបានជំរុញឲ្យរដ្ឋបាលក្រុងត្រូវតែគិតគូរ ខណះដែលលោកចាត់ទុកពាក់​ព័ន្ធ​បញ្ហា​អនាម័យ សណ្ដាប់ធ្នាប់ជា​រឿង​សំខាន់ដែលអាជ្ញាធរ​រួម​ទាំង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួមដោះស្រាយ​។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ទាំងអាជីវករនិងពលរដ្ឋទូទៅផង ការ​បង់ថ្លៃ​សម្រាម​ក៏ក្នុងមួយគ្រួសារចន្លោះ​ពី ១ មុឺនរៀលដល់​១​មុឺន​៥ពាន់រៀលដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម