ព័ត៌មានអន្ដរជាតិ
ប្រធានសភា អាមេរិក ចោទ ចិន ថា មិនយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពរបស់ខ្លួន
ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បានចោទប្រកាន់ប្រទេសចិនថា មិនយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក តាមរយៈការបញ្ជូនបាឡុងចារកម្មចូលទឹកដីរបស់ខ្លួន។
លោក McCarthy បានសរសេរនៅលើ Twitter ថា “ការមិនយកចិត្តទុកដាក់របស់ចិនចំពោះអធិបតេយ្យភាពសហរដ្ឋអាមេរិក គឺជាសកម្មភាពអស្ថិរភាព ដែលត្រូវតែដោះស្រាយ ហើយលោកប្រធានាធិបតី បៃដិន មិនអាចនៅស្ងៀមបានទេ”។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ឧត្តមសេនីយ៍ Pat Ryder ដែលនិយាយថា វត្ថុពីលើអាកាស ដែលសន្មតថាជាបាឡុងចារកម្មរបស់ចិន ត្រូវបានគេប្រទះឃើញផ្លាស់ទីនៅភាគខាងជើងប្រទេស។
ក្នុងសម្តីរបស់គាត់, បាឡុងនេះធ្វើដំណើរក្នុងរយៈកម្ពស់ខ្ពស់ លើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម ហើយមិនបង្ហាញការគំរាមកំហែងផ្នែកយោធា ឬរូបរាងកាយដល់មនុស្សនៅលើដីនោះទេ។
អ្នកនាំពាក្យក៏បាននិយាយផងដែរថា បន្ទាប់ពីបាឡុងត្រូវបានរកឃើញ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើសកម្មភាពភ្លាមៗដើម្បីការពារប្រឆាំងនឹងការប្រមូលព័ត៌មានរសើប។ ជាងនេះទៅទៀត លោកនិយាយថា ករណីបែបនេះ ត្រូវបានគេសង្កេតឃើញកាលពីប៉ុន្មានឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ អាមេរិក ចោទ ថា បាឡុង ចារកម្ម របស់ចិន បាន ហោះ លើ ទីតាំង យោធា ដ៏រសើប
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា