KPT+
អំណាចនៃស្នេហ៍ពិត នឹងធ្វើឲ្យអ្នកជួបរឿងល្អៗចូលមកក្នុងជីវិត
ហេតុអ្វីបានជាស្នេហា ធ្វើឲ្យយើងចង់ក្លាយជាមនុស្សល្អ? តើអំណាចនៃស្នេហា ពិតជាអាចកែប្រែមនុស្សបាន? មនុស្សជាច្រើនដែលមិនធ្លាប់មានស្នេហាពិតប្រាកដ ប្រហែលជាមិនយល់ពីវាទេ។ ដែលជាអំណាចនៃសេចក្តីស្រឡាញ់ ជារឿយៗគេនិយាយទាំងវិជ្ជមាន និងអវិជ្ជមាន។
អំណាចនៃសេចក្តីស្រឡាញ់អវិជ្ជមាន ដូចពាក្យចាស់តែពោលថា “សេចក្ដីស្រឡាញ់គឺធ្វើឲ្យខ្វាក់ភ្នែក”។ ពួកគេមិនឃើញអ្វីដែលគួរមើលឃើញឡើយ។ ប៉ុន្តែងប់ងុលស្រលាញ់ នឹងធ្វើឲ្យយើងខកចិត្ត ហើយជ្រើសរើសបដិសេធការពិត។ ចំណែកអំណាចនៃសេចក្តីស្រឡាញ់នៅក្នុងវិធីវិជ្ជមាន មានន័យថា “ស្នេហាធ្វើឲ្យខ្ញុំចង់ក្លាយជាមនុស្សល្អមួយរូប” ទោះបីជាដៃគូមិនសុំឲ្យអ្នកផ្លាស់ប្តូរខ្លួនឯងក៏ដោយ នោះហើយជាមូលហេតុដែលស្នេហា ធ្វើឲ្យមនុស្សចង់ក្រោកឡើង ហើយវាក៏អាចជះឥទ្ធិពលដល់បេះដូង ដែលធ្វើឲ្យមនុស្សចង់កែប្រែខ្លួនឯងខ្លាំងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-305.png)
ស្នេហាបង្រៀនអ្នកនូវអ្វីមួយ នៅក្នុងទំនាក់ទំនង ស្នេហានឹងអនុញ្ញាតឲ្យអ្នករៀនអ្វីដែលថ្មី ពេញចិត្តចំពោះអ្វីដែលអ្នកមិនធ្លាប់គិតថាអ្នកអាចរីករាយ។ ដឹងពីរបៀបដោះស្រាយជាមួយខ្លួនឯង ថាតើវាជាការឆ្លើយតបរបស់អ្នកចំពោះស្ថានភាពជាក់លាក់ ឬអ្វីៗដែលអ្នកអាចកែលំអបាន។ មួយទៀតគឺបង្ហាញពីទិដ្ឋភាពល្អនៃបុគ្គលិកលក្ខណៈខ្លួនឯង ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង។
ស្នេហាផ្តល់ឲ្យអ្នកនូវទស្សនៈថ្មីៗ មនុស្សធំឡើងជាមួយនឹងទស្សនៈ គំនិត និងជំនឿលើពិភពលោក ដែលតែងតែប្រកាន់យកតាមរបៀបនោះ។ រហូតដល់ទស្សនៈមួយទៀតលេចចេញមក។ ជាការពិតដែលមនុស្សតែងតែបញ្ចប់ទំនាក់ទំនងជាមួយមនុស្សដែលមានទស្សនៈពិភពលោកស្រដៀងគ្នា ប៉ុន្តែអ្នកមិនដូចគ្នាទាំងអស់នោះទេ។ មានជំនឿជាច្រើនដែលមនុស្សជាទីស្រលាញ់មើលឃើញខុសពីអ្នក ហើយអ្នកមិនចាំបាច់យល់ព្រមជាមួយមនុស្សជាទីស្រឡាញ់ជានិច្ចនោះទេ។ ប៉ុន្តែគួរតែមើលឃើញថាមានភាពខុសគ្នា វាជួយពង្រីកការយល់ដឹង និងមើលឃើញទស្សនៈថ្មីលើជីវិត។
ស្នេហាធ្វើឲ្យកាន់តែភ្លឺ យើងធ្លាប់មានជីវិតធ្ងន់ធ្ងរពេក ឬតានតឹងពេករហូតធ្វើឲ្យឈឺចាប់ ប៉ុន្តែប្រសិនបើមានស្នេហាល្អ អ្នកនឹងឃើញថាមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងជីវិតចូលមក។ គ្រាន់តែឃើញមុខមនុស្សដែលយើងស្រលាញ់ យើងនឹងមានអារម្មណ៍ថា អ្វីៗកាន់តែងាយស្រួលដោះស្រាយ។ ភាពតានតឹងក៏តិច ហើយកាន់តែរីករាយជាងមុន វាមិនគ្រាន់តែកែលំអអាកប្បកិរិយាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើនបុគ្គលិកលក្ខណៈផងដែរ។
ស្នេហាធ្វើឲ្យមានអារម្មណ៍ល្អ ស្នេហ៍ពិតនឹងជួយយឹតយោងគ្នា ហើយតែងមិនចង់ឲ្យរឿងអាក្រក់មករំខានដល់ការគិតពីសុភមង្គលចំពោះមនុស្សជាទីស្រឡាញ់ឡើយ។ ស្នេហ៍ពិតមិនឲ្យអ្នកខឹងនិងជេរស្តីពីរឿងមិនល្អដល់ដៃគូ ព្រោះអ្នកក៏មិនចង់ឲ្យគាត់មានអារម្មណ៍អាក្រក់ ឬមានអារម្មណ៍ព្រួយបារម្ភអំពីអ្នក។ អ្នកនឹងស្ងប់ស្ងាត់ អត់ធ្មត់ ក្នុងការបង្ហាញខ្លួនឯង។
ស្នេហាគឺជាកម្លាំងជំរុញ ស្នេហាល្អជំរុញអ្នកឲ្យក្លាយជាមនុស្សល្អ ដោយមិនមានអារម្មណ៍សម្ពាធ។ វានឹងនាំអ្នកទៅរកតែរឿងល្អជានិច្ច។ ជាការពិត នៅពេលដែលអ្វីៗនៅជុំវិញល្អ នោះចិត្តខាងក្នុងនឹងជំរុញអ្នកឲ្យមានអារម្មណ៍ល្អ ក្លាយជាមនុស្សល្អ ដើម្បីសមនឹងទទួលបានរបស់ល្អដែលអ្នកបានជួបប្រទះ និងតបស្នងដល់អ្នកដែលអ្នកស្រលាញ់ ដែលអាចនាំអ្នកឲ្យឆ្លងកាត់រឿងអាក្រក់ទាំងអស់។
ស្នេហាធ្វើឲ្យមានអារម្មណ៍ថាបានបំពេញ នៅពេលដែលអ្នកមានស្នេហាល្អ នោះនឹងមិនមានអារម្មណ៍ថាបាត់អ្វីមួយឡើយ។ ដោយសារតែគូស្នេហ៍នឹងធ្វើឲ្យយើងមានអារម្មណ៍គ្រប់យ៉ាងដែលយើងចង់បាន គឺមានជានិច្ច។ គាតនឹងជាពាក់កណ្តាលទៀត ដែលជួយបំពេញអ្វីគ្រប់យ៉ាងដែលយើងមិនធ្លាប់មាន។ បំផុសគំនិតអ្នកឲ្យស្វែងរកការពេញចិត្តដោយខ្លួនឯង។ នេះជាអ្វីដែលអាចឲ្យអ្នកដឹងថា អ្នកអាចក្លាយជាមនុស្សល្អជាងមុន។
ស្នេហាជួយឲ្យសម្រេចបាននូវគោលដៅ មានគូស្នេហ៍ល្អគឺជាសំណាង មិនថាគោលដៅរបស់អ្នកស្ថិតក្នុងជីវិតបែបណានោះទេ មនុស្សដែលអ្នកស្រលាញ់ នឹងមិនដែលចោទសួរពីគោលដៅរបស់អ្នកឡើយ។ ដោយសារតែពួកគេយល់ថាគោលដៅទាំងនោះមានសារៈសំខាន់សម្រាប់អ្នក។ ទោះបីជាអ្នកមិនដែលពន្យល់ក៏ដោយ។ ពួកគេនឹងមិនព្យាយាមបញ្ឈប់អ្នកសម្រាប់ហេតុផលអត្មានិយមនោះទេ។ ពួកគេមើលឃើញសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកថា សំខាន់ដូចពួកគេដែរ។ ប្រសិនបើអ្នកសប្បាយចិត្ត គូស្នេហ៍ក៏សប្បាយចិត្ត។
ស្នេហាផ្តល់ឲ្យនូវបញ្ហាប្រឈមដើម្បីផ្លាស់ប្តូរខ្លួនឯង ប្រសិនបើកាលពីអតីតកាល អ្នកបានរស់នៅក្នុងហានិភ័យ ការមានស្នេហាអាចធ្វើឲ្យយើងប្រែក្លាយខ្លួនឯង ទៅជាមនុស្សដែលចេះដឹង។ ដោយសារតែអ្នកចង់សប្បាយចិត្តជាមួយមនុស្សដែលអ្នកស្រលាញ់ឲ្យបានយូរ អ្នកមិនចង់នឹកពេលវេលាជាច្រើនឆ្នាំ ដែលនឹងត្រូវចំណាយជាមួយគាត់។ ហើយមិនចង់ឲ្យពួកគេមានហានិភ័យជាមួយអ្នកទេ។ អ្នកអាចឈប់ផឹកឈប់ជក់បារី ចាប់ផ្តើមធ្វើលំហាត់ប្រាណ ចាប់ផ្តើមញ៉ាំបន្លែ និងត្រី ថែរក្សាខ្លួនអ្នកឲ្យបានល្អ ចំណាយពេលជាមួយគូស្នេហ៍ច្រើនតាមដែលអាចធ្វើទៅបាន។
ស្នេហាល្អនឹងលើកទឹកចិត្តឲ្យក្លាយជាមនុស្សល្អ មនុស្សដែលស្រឡាញ់ពិតប្រាកដ មិនអនុញ្ញាតឲ្យយើងបណ្ដោយខ្លួនក្នុងរឿងអាក្រក់ទេ។ គូស្នេហ៍ពិត នឹងយកចិត្តទុកដាក់ចំពោះយើងគ្រប់ពេល ហើយតែងប្រាប់ការពិត ឲ្យយើងរៀនកែលម្អខ្លួន។ គ្រប់រឿងទាំងអស់គូស្នេហ៍ពិតតែងលើកទឹកចិត្តអ្នកឲ្យក្លាយជាមនុស្សល្អ ហើយក៏មិនមែនសម្រាប់ពួកគេទេ ប៉ុន្តែសម្រាប់ខ្លួនអ្នកនេះហើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-306.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច