Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ «បច្ចេកវិទ្យាថ្មីក៏ហ្វឹកហាត់ វិជ្ជាជីវៈដូនតាក៏អភិវឌ្ឍ»

បានផុស

នៅ

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសអនុញ្ញាត​ឱ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈដូនតា (សិប្បកម្ម​ប្រពៃណី) ដល់សិស្សានុសិស្សដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងជំនូបជាមួយសិស្សនិទ្ទេស A ចំនួន​ ​១​ ​០​៤​៩​ នាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគម្រោងថ្មីមួយ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់សិស្សក្រីក្រប្រមាណ ១,៥ លាននាក់ នាចុងឆ្នាំ ២០២៣នេះ ក្នុងនោះសម្ដេចបានចុះហត្ថលេខារួចហើយ ឱ្យសិស្សសិក្សាជំនាញដូនតា យ៉ាងហោចណាស់ឱ្យបាន ២% ទៅ ៤% ក្រោមការគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិជ្ជាជីវៈដូនតាសំដៅដល់ជំនាញ ជាងចម្លាក់ ស្មូន​ ​គំនូរ​ ​តម្បាញ ហូល ផាមួងជាដើម ខណៈជំនាញដូនតានេះ ក៏អាចដោះស្រាយការងារ បង្កើតមុខរបរ ព្រមទាំងមានតម្រូវការផងដែរ។

​សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ «បច្ចេកវិទ្យាថ្មីៗក៏យើងហ្វឹកហាត់ វិជ្ជាជីវៈមុខរបរដូនតារបស់យើងដែលបន្សល់ទុកក៏យើងត្រូវបណ្ដុះបណ្ដាលដែរ។ គ្រូចាស់ៗ​ដែលគាត់ស្លាប់ទៅ​បាត់ឱកាសសម្រាប់ក្មេងៗខាងក្រោយក្រោយ។ កំពុងឱ្យសិក្សារួមគ្នា ក្នុងការបង្កើតនូវកម្មវិធីនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អាចចាប់ផ្ដើមក្រោយអាណត្តិរដ្ឋាភិបាលថ្មី»។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំនាញនេះ មិនត្រឹមតែមិនឱ្យបាត់បង់ទេ តែត្រូវធ្វើឱ្យផ្នែកនេះ រីកចម្រើនឡើង ដែលជាផ្នែកមួយសមិទ្ធផលសម្រាប់វិស័យទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

Sokha Hotels

ព័ត៌មានពេញនិយម