សេដ្ឋកិច្ច
ហេតុផលពីរធំៗ ដែលជំរុញឱ្យកំណើនទេសចរអន្តរជាតិងើបឡើងដល់ ៣-៤លាននាក់នៅឆ្នាំនេះ
នៅឆ្នាំ ២០២៣នេះ កំណើនទេសចរនឹងកើនដល់ ៣លាន ទៅ ៤លាននាក់ ដោយពឹងផ្អែកលើកម្មវិធីធំៗចំនួនពីរ គឺការរៀបចំអង្គរសង្រ្កាន្ត និងកីឡាស៊ីហ្គេម ខណៈកាលពីឆ្នាំ ២០២២ កម្ពុជា ទទួលបានទេសចរកើនដល់ ២.២លាននាក់។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ជាង ១ពាន់នាក់ កាលពីថ្ងៃទី ០២ កុម្ភៈ សម្តេចតេជោ មើលឃើញថា ឥឡូវនេះមានភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា ជាបណ្តើរៗ ខណៈការរៀបចំកម្មវិធីអង្គរសង្រ្កាន្ត និងកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងទាក់ទាញទេសចរកាន់តែច្រើនឱ្យចូលមកទស្សនាកម្សាន្តនៅកម្ពុជា។
សម្តេចតេជោ បានដាក់ការរំពឹងថា ឆ្នាំនេះកម្ពុជា នឹងទទួលបានទេសចរប្រមាណចន្លោះ ៣-៤លាននាក់។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ចូលមកលេងស្រុកខ្មែរ ដើម្បីមើលឱ្យឃើញផ្ទាល់ភ្នែកនូវសមិទ្ធផល និងភាពរីកចម្រើននៃប្រទេសជាតិរបស់ខ្លួន។
សម្តេចចង់ឱ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលមកលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប និងការអញ្ជើញមកចូលរួម ដើម្បីមើលការប្រកួតកីស៊ីហ្គេមនៅកម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា ពលរដ្ឋដែលមាននិន្នាការប្រឆាំង រាជរដ្ឋាភិបាល ក៏អាចចូលមកបាន ដោយកុំឱ្យមានការព្រួយបារម្ភអ្វីទាំងអស់។
សូមបញ្ជាក់ថា ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត ២,២៨លាននាក់ កើនឡើង ១ ០៥៩ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះភ្ញៀវមពីប្រទេសថៃ មានចំនួនច្រើនជាងគេ គឺ ៨៥៣ ៣៧៦នាក់ កើនឡើង ៩៤២,៧ភាគរយ, វៀតណាម ចំនួន ៤៦៣ ៩៩៥នាក់ កើនឡើង ១៩៩៧,៦ភាគរយ និងមកពីប្រទេសចិន ១០៦ ៨៧៥នាក់ កើនឡើង ១៣៣,៥ភាគរយ។ ដោយឡែក កាលពីឆ្នាំ២០១៩ ដែលជាពេលកម្ពុជា ទទួលបានភ្ញៀវបរទេសច្រើនបំផុត គឺមានចំនួនសរុប ៦,៦១លាននាក់ ក្នុងនោះភ្ញៀវជនជាតិចិន មានចំនួន ២,៣៦លាននាក់។
កម្ពុជា នឹងប្រារព្ធពិធីអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣។
ចំណែកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅកម្ពុជា ក្រោមពាក្យស្លោក «កីឡា៖ រស់ក្នុងសន្តិភាព» ហើយកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ (ស៊ីហ្គេម) និងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ (អាស៊ានប៉ារ៉ាហ្គេម)៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ