ព័ត៌មានអន្ដរជាតិ
G7, EU និងអូស្ត្រាលី យល់ព្រមលើការកំណត់តម្លៃផលិតផលប្រេងរុស្ស៊ី
ក្រុមប្រទេសសេដ្ឋកិច្ច G7 រួមជាមួយអូស្ត្រាលី និងសហភាពអឺរ៉ុប (EU) បានប្រកាសអំពីតម្លៃលើផលិតផលប្រេងរបស់រុស្ស៊ី ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកំណត់មូលនិធិរបស់ទីក្រុងមូស្គូសម្រាប់ការលុកលុយលើអ៊ុយក្រែន។

រដ្ឋាភិបាលសហរដ្ឋអាមេរិក និយាយថា ប្រទេសនានា នឹងនាំគ្នាកំណត់លើផលិតផលប្រេងចម្រាញ់ពីសមុទ្ររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ។
ក្នុងនោះ តម្លៃប្រេងនឹងត្រូវបានកំណត់នៅ ១០០ ដុល្លារក្នុងមួយធុងសម្រាប់ប្រេងម៉ាស៊ូត និងផលិតផលមួយចំនួនទៀត និង ៤៥ ដុល្លារក្នុងមួយធុងសម្រាប់ផលិតផលរួមទាំងប្រេងធ្ងន់។

វិធានការនេះ ធ្វើឡើងតាមតម្លៃប្រេង ៦០ ដុល្លារក្នុងមួយបារ៉ែលលើប្រេងឆៅរុស្ស៊ី ដែលក្រុម G7 និងប្រទេសផ្សេងទៀតបានកំណត់ឡើងក្នុងខែធ្នូកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងក្នុងចំណោមប្រទេសទាំងនេះ គឺជួយជំរុញគោលដៅរបស់ពួកគេ ដើម្បីកំណត់ក្រុមហ៊ុនបង្កើតប្រាក់ចំណូលដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការផ្តល់មូលនិធិដល់សង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែន៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ NHK

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច