Connect with us

ព័ត៌មានជាតិ

គយប្រមូលចំណូលកើនឡើងជាង ១៨ភាគរយ ស្មើជិត ២៧០០លានដុល្លារក្នុងឆ្នាំ ២០២២

បានផុស

នៅ

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ប្រមូលចំណូលបានប្រមាណ ២ ៦៩០,៥ លាន​ដុល្លារ កើនឡើង​ប្រមាណ ១៨,៣​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ​ចំណូល​ដែល​ប្រមូល​បាន​មាន​ជិត​១១​ពាន់ប៊ីលានរៀល ​ស្មើនឹងប្រមាណជាង ២៦៩០ លានដុល្លារអាមេរិក គឺ​សម្រេច​បាន​ជិត​១០៥​ ភាគរយ​នៃ​ផែន​ការដែលបានកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ ក្នុង​នោះកា​រប្រមូលពីអាករលើតម្លៃ​បន្ថែមបានជាង ៤១៦៩ ប៊ីលានរៀល ជិត៣៨ ភាគរយ នៃ​ចំណូលសរុប, អាករពិសេសជាង ៤១៥១ ប៊ីលានរៀល ត្រូវនឹង ៣៧ ភាគរយ, ពន្ធគយ ២០៨៧ ប៊ីលានរៀល ត្រូវនឹង ១៩ ភាគរយ, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈជាង ៣៦៧ ប៊ីលានរៀល ត្រូវនឹងជាង ៣ ភាគរយ, អាករនាំចេញ និងកម្រៃផ្សេងៗមានចំនួនជាង ២២៣ ប៊ីលានរៀល ត្រូវនឹង ២ ភាគរយនៃចំណូលសរុប។

លោក គុណ ញឹម ថ្លែងបែបនេះ នៅក្នុងពិធីបូកសរុប​លទ្ធផល​ការងារ​គយ ​និង​រដ្ឋាករ​ប្រចាំឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សង្គហ​មិត្ត ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣។

ជាមួយគ្នានេះ ចំណូលតាមក្រុមទំនិញ លើយានយន្ត និង​គ្រឿង​ចក្រ​បានចំនួន ៥០៧៨ ប៊ីលានរៀល ត្រូវនឹងជាង ៤៦ភាគរយ នៃចំណូលសរុប, ទំនិញ​ចម្រុះ​ជា​ង ៣០៣២ ប៊ីលានរៀល ត្រូវនឹងជាង២៧ភាគរយ, ផលិតផលតេលសិលា ២២៣៨ ប៊ីលាន​រៀល ត្រូវនឹងជាង២០ភា គរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនជាង ៦៤៩ ប៊ីលានរៀល ត្រូវនឹងជិត៦ភាគរយ នៃចំណូលសរុប។

ចំណែកការធ្វើពាណិជ្ជកម្មក្រៅប្រទេស នៅក្នុងឆ្នាំ២០២២, ទំហំ​ពាណិជ្ជកម្ម​នាំ​ចូល​មាន​ចំនួន​ជាង ២៥ ពាន់លានដុល្លារ កើនឡើងប្រមាណជិត១២ភាគរយធៀបនឹងឆ្នាំ២០២១ ដែល​ក្នុង​នោះ​ទំ​និញនាំចូលសំខាន់ៗរួមមាន យានយន្ត​និងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និ​ង​គ្រឿងម៉ាស៊ីនបម្រើដ ល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និង​ទំនិញ​ចម្រុះ​ផ្សេងទៀត។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​មាន​ចំនួន​ជាង​ ២២​ពាន់​លាន​ដុល្លារ កើនឡើងជាង១៦ភាគរយធៀបនឹងឆ្នាំ ២០២១ ក្នុងនោះ​ផលិត​ផល​កាត់​ដេរ​កំណើន​ជាង​១៤​ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ មា នដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ​ខ្សែ​ភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងប ន្លាស់រថយន្ត និងផលិត​ផល​ឧស្សាហកម្ម​ផ្សេងៗទៀត មានកំណើនជាង២៦ភាគរយ និងកសិផលមាន​កំណើន​ជាង​៦​ភាគ​រយ​ផង​ដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានផ្តល់ធាតុចូលបន្ថែមដូច្នេះ​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​ក្នុងពេល​ខាងមុខ អគ្គនាយក​រដ្ឋ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ឱ្យបាន​អស់​សក្ដានុពល និង​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ​និង​ធ្វើ​វិចារណ​កម្ម​ពន្ធ​និង​អាករ​ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ផលិតកម្ម​ក្នុងស្រុក និង​ទំនិញ​ចាំបាច់​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម