Connect with us

ព័ត៌មានជាតិ

អង់គ្លេស សន្យានឹងបន្តជួយគាំទ្រ​ដល់វិស័យសុខាភិបាលនៅកម្ពុជា

បានផុស

នៅ

លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស​ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថា នឹងបន្តជួយគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាបន្ថែមទៀត តាមរយៈយន្តការទ្វេភាគី ពហុភាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ ឯកអគ្គរាជទូត បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ​កន្លងមកនេះបានទទួល ជោគជ័យដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកឯកអគ្គរាជទូត ក៏បានកោតសរសើរនូវកាយវិការមនុស្សធម៌ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលឱ្យនាវាទេសចរណ៍ Westerdam ចូលចតកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងបាន​ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្ត្រី និងបុគ្គលិកស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសមាជិកគ្រួសារ​របស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រដ្ឋាភិបាល​នៃចក្រភពអង់គ្លេស ដែលតែងតែជួយគាំទ្រទាំងថវិកា និងបច្ចេកទេស​ដល់វិស័យ​សុខាភិបាលកម្ពុជា តាំងពី​កម្មវិធី​កំណែទម្រង់​វិស័យសុខាភិបាល រហូតមក ជាពិសេសក្នុង​កាលៈទេសៈ​ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​ពិភព​លោក​បានកំពុងតែជួបប្រទះនឹងវិបត្តិ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

ជាមួយរដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានផ្តល់​ជូន​រាជរដ្ឋាភិបាល ​និងប្រជាជនកម្ពុជា នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១៥.០០០ដូស និងមួយ​ចំនួនទៀតតាមរយៈយន្តការកូវ៉ាក់។ លើសពីនេះទៀត តាមរយៈអង្គការ​សុខភាពពិភពលោក ចក្រភពអង់គ្លេស ក៏បានជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និង​ឆ្លើយ​តបការរាតត្បាត នៃជំងឺកូវីដ-១៩ ដូចជាការ​បណ្តុះបណ្តាលធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាលជាដើម៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៥៦ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

Sokha Hotels

ព័ត៌មានពេញនិយម