Connect with us

ព័ត៌មានជាតិ

សមាជិកគណបក្សភ្លើងទៀន ៥៥ នាក់ សុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

លោក ញ៉ែម សំអឿន សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគិរី បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន ៥៥ នាក់ ស្រី ៦ នាក់ ដែល​នឹង​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​សំណេះសំណាល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នា​សាល​ប្រជុំ​ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុង​ទី​ស្នាក់កា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគិរី។

លោក គីន គុណ អតីត​សមាជិក​គណបក្ស​ភ្លើង​ទៀន បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ថ្ងៃនេះ​លោក​បាន​ដឹកនាំ​តំណាង​គណបក្ស​ភ្លើង​ទៀន ថ្នាក់​ខេត្ត និង​ក្រុង-ស្រុក​ទាំង ៩ នៃ​ខេត្ត​រតនគិរី ចំនួន ៥៥ នាក់ ដើម្បី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគិរី។

លោក​បាន​លើក​ឡើង​ទៀត​ថា ថ្ងៃនេះ​គឺជា​ការ​ជួបជុំ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគិរី ធម្មតា ពោល​គឺ​មិន​ទាន់​ដាក់ពាក្យ​សុំ​ចូល​នោះ​ទេ។ នៅ​ពេល​ខាង​មុខ សមាជិក​ទាំងអស់​ប្រមាណ ៨៦២ នាក់ នឹង​ដាក់​ពាក្យ​លាលែង​ពី​គណបក្ស​ភ្លើង​ទៀន ហើយ​ដាក់​ពាក្យ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ។

លោក គីន គុណ បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ពួកគាត់​សម្រេច​ចាកចេញ​ពី​គណបក្ស​ភ្លើង​ទៀន ដោយសារ​ពួកគាត់​បាន​តាមដាន​អំពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​ពួកគាត់​មាន​ជំនឿ​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ពិតជា​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ ធានា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​សុខដុមរមនា ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​រីកចម្រើន។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នេះ លោក ញ៉ែម សំអឿន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចាកចេញ​ពី​គណបក្ស​ភ្លើង​ទៀន ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ ហើយ​បាន​ស្ម័គ្រចិត្ត​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន បាន​ដឹកនាំ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មាន​ការ​អភិវឌ្ឍ​រីកចម្រើន ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រទេសជាតិ​មាន​សុខ​សន្តិភាព។ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​មាន​ភាព​ចាស់ទុំ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព រក្សា​បាន​ស្ថិរភាព​នយោបាយ ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលដៅ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ការពារ​ទឹកដី ធ្វើ​ឲ្យ​កម្ពុជា​ស្មើមុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ និង​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​របស់​ខ្លួន៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម