ព័ត៌មានអន្ដរជាតិ
រកឃើញឆ្កែអាយុចាស់ជាងគេ ជាប់កំណត់ត្រាពិភពលោក
Bobi ដែលជាពូជ Rafeiro do Alentejo ត្រូវបានប្រកាសថា ជាឆ្កែចំណាស់ជាងគេបំផុតមិនធ្លាប់មាន ក្នុងកំណត់ត្រាពិភពលោក Guinness ខណៈវាលើសអាយុនោះស្ទើរតែទ្វេដង។
វីដេអូមួយដែលត្រូវបានបង្ហោះដោយ Guinness World Records នៅលើ Twitter បង្ហាញពីដំណើរជីវិតរបស់វាខណៈភស្តុតាងដែលដាក់ជូន Guinness បានបង្ហាញថា Bobi ជាពូជ Rafeiro do Alentejo (ពូជឆ្កែចិញ្ចឹមព័រទុយហ្គាល់) មានអាយុ ៣០ឆ្នាំ ២៦៦ ថ្ងៃ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាមួយនឹងអាយុរបស់សត្វឆ្កែដែលត្រូវបានផ្ទៀងផ្ទាត់ដោយទិន្នន័យសត្វចិញ្ចឹម និងមានការអនុញ្ញាតពីរដ្ឋាភិបាល SIAC ។
ម្ចាស់របស់ Bobi គឺលោក Leonel Costa បានប្រាប់ Guinness ថា សត្វឆ្កែរបស់ពួកគេមួយក្បាលទៀតរស់នៅបានអាយុ ២២ ឆ្នាំ ហើយម្តាយរបស់ Bobi រស់នៅរហូតដល់អាយុ ១៨ ឆ្នាំ។ គាត់ក៏បានបញ្ចាក់បន្ថែមទៀតថា វារស់នៅបានយូរ ដោយសារតែ “បរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព” ដែលបានធំឡើង។ ម្យ៉ាងវិញទៀត វាមិនដែលត្រូវបានដាក់ច្រវាក់ ឬជាប់នឹងខ្សែ ហើយតែងតែរីករាយនឹងការសេពគប់ឆ្កែគ្នាឯង ដោយវាចំណាយពេលជាមួយសត្វផ្សេងៗ សូម្បីតែឆ្មាក៏ដោយ។ Bobi ក៏ផឹកទឹកច្រើនដែរ ប្រហែលមួយលីត្រក្នុងមួយថ្ងៃ។ ចំពោះរបបអាហាររបស់ Bobi តែងតែស៊ីអាហាររបស់មនុស្ស ជាមួយនឹងគ្រឿងទេសដែលត្រូវបានដកចេញ។
ទោះយ៉ាងណា ត្រឹមតែរយៈពេលពីរសប្ដាហ៍ប៉ុណ្ណោះ Bobi បានវ៉ាដាច់ប្រភេទឆ្កែ Chihuahua ដែលមានអាយុ ២៣ ឆ្នាំ មានឈ្មោះថា Spike ត្រូវបានប្រកាសថាជាឆ្កែដែលមានជីវិតចំណាស់ជាងគេបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន