ព័ត៌មានជាតិ
ស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម មានការដាំដុះទុរេនច្រើនជាងគេ
ខេត្តកំពង់ចាមមានស្រុកចំនួនពីរ ដែលពលរដ្ឋដាំដុះដំណាំទុរេនច្រើនជាងគេ។
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លើកឡើងនៅក្នុងសន្និសីទស្តីពីជោគជ័យរយៈពេល ៥ ឆ្នាំរបស់ខេត្តដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីសប្ដាហ៍មុននេះ ដំណាំទុរេនត្រូវបានដាំដុះលើផ្ទៃដីចំនួន ៨៤២ ហិកតា ដែលផ្ដល់ផលជាង ៥ ពាន់តោន។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2021-05-16_09-56-18-1024x682.jpg)
លោកបន្តថា ដំណាំទុរេនដាំដុះច្រើនមាននៅស្រុកស្ទឹងត្រង់ និងនៅស្រុកចំការលើ ខណៈនៅតំបន់ផ្សេងទៀតមានការដាំដុះតិចតួចប៉ុណ្ណោះ។
ក្រៅពីទុរេនខេត្តកំពង់ចាមក៏មានការដាំដុះដំណាំផ្សេងទៀតដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2021-05-16_09-56-15-1024x682.jpg)
សក្តានុពលខេត្តកំពង់ចាមពឹងផ្អែកលើវិស័យចំនួន ៣ មាន កសិកម្ម សេវាកម្ម និងឧស្សាហកម្ម។ វិស័យកសិកម្មរួមចំណែកជាង ៤១ % នៃសេដ្ឋកិច្ចខេត្តកំពង់ចាម។ ដំណាំសក្ដានុពលរបស់ខេត្តមានស្រូវ និងកៅស៊ូ ខណៈដែលដំណាំកៅស៊ូជាដំណាំកសិឧស្សាហកម្មដ៏សំខាន់មួយ ដែលមកដល់ពេលនេះត្រូវបានដាំដុះនៅលើផ្ទៃដីជាង ៣៣ ម៉ឺនហិកតា។
ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមស្មើ ៦.៧% នៃសេដ្ឋកិច្ចជាតិសរុប។ ចំណូលសម្រាប់មនុស្សម្នាក់ៗមានចំនួន ១ ៥៩២ ដុល្លារ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច