Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន អាស៊ាន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅ មីយ៉ាន់ម៉ា ដើម្បីផ្ដល់ជំនាញផ្លាស់ប្ដូរការគ្រប់​គ្រងបែបយោធាទៅជាប្រជាធិបតេយ្យ

បានផុស

នៅ

សារព័ត៌មានជប៉ុន Kyodo News បានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២៣ នេះ បានបញ្ជូនមន្ត្រីយោធាជាន់ខ្ពស់មួយរូបទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តល់ចំណេះជំនាញរបស់ខ្លួនផ្ដោតលើការផ្លាស់ប្តូរពីការគ្រប់គ្រងបែបយោធាទៅជារដ្ឋាភិបាលប្រជាធិបតេយ្យវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកសង្កេតការណ៍ជឿជាក់ថា កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរយៈពេល ២ ថ្ងៃនៅឥណ្ឌូណេស៊ី ដែលបញ្ចប់កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈកន្លងទៅនេះ អាចមានន័យថា សមាគមអាស៊ានទំនងជានឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ខណៈលោកប្រធានាធិបតី Joko Widodo ក៏គ្រោងនឹងធ្វើទស្សនកិច្ចប្រទេសនេះនាពេលខាងមុខផងដែរ ។

ប្រភពការទូតមួយបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ កំពុងស្វែងរកការរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ក្រោយរយៈពេល ២ ឆ្នាំនៃរដ្ឋប្រហារយោធា ដែលបាននាំឲ្យមានភាពចលាចលស៊ីវិលដ៏ធំនៅក្នុងប្រទេសមួយនេះ ។

ខណៈ​ដែល​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ឥណ្ឌូណេស៊ីក៏​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​ក្នុង​ខែ​ឧសភា និង​កញ្ញា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​ឆ្នាំ ២០២៣ នេះ ។

គួររំឭកថា ក្រោយរដ្ឋប្រហារ អាស៊ានបានដកមេដឹកនាំមីយ៉ាន់ម៉ា និងមន្ត្រីដែលត្រូវបានតែងតាំងដោយយោធាចេញពីកិច្ចប្រជុំរបស់ខ្លួន ដោយរៀបចំផែនការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាឯកច្ឆន្ទ ៥ ចំណុច ប៉ុន្តែប្រទេសមីយ៉ាន់ម៉ាបានបរាជ័យក្នុងការអនុវត្តជំហានទាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ រដ្ឋមន្ត្រីការបរទេស អាស៊ាន បន្តផ្ដោតសំខាន់លើ មីយ៉ានម៉ា ខណៈរដ្ឋប្រហារឈាន ដល់ខួប ២ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក កំណត់​ថ្ងៃ​​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោកជា​ផ្លូវការ

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកលក់ដើមផ្កាអង្គាសីល​​នៅក្រុង​បាត់ដំបង​ឆ្នាំនេះ ព្រួយបារម្ភខ្លាចផ្ការីកមិន​ទាន់ថ្ងៃចូលឆ្នាំចិន

កីឡា១១ នាទីutes មុន

លោក ខូវ ឆាយ កំពុង​សិក្សា​ពី​ករណី​កីឡាករឈ្នះ​ក្នុង​ទឹក១ អាចប្រកួត​សប្តាហ៍បន្ទាប់

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងអប់រំ និងអង្គការ Save The Children ធ្វើទស្សនកិច្ចសិក្សានៅតាមសាលា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារក្នុងសាលារៀន

សេដ្ឋកិច្ច២០ នាទីutes មុន

កម្ពុជាសម្រេចបានផលិតកម្មជលផលជិត ១ លានតោន នៅឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម