Connect with us

សុខភាព

៥ យ៉ាង គិលានុបដ្ឋាយិកាធ្វើមុនបីទារកទើបនឹងកើត

បានផុស

នៅ

គិលានុបដ្ឋាយិកាមានតួនាទីជួយសម្រាលកូន និងជួយរៀបចំខ្លួនឲ្យទារកមុនប្រគល់ជូនម្ដាយឪពុកដែលកំពុងរង់ចាំ ។ ជាមួយគ្នានេះដែរពួកគាត់តែងតែធ្វើរឿង ៥ យ៉ាងខាងក្រោមជាមុនសិន​ ទើបអាចយកទារកមកបីបានដោយសុវត្ថិភាព ៖

១. ពិនិត្យពណ៌ទារក

ទារកទើបនឹងកើតមានសភាពស្លេក ឬខៀវរហូតដល់គាត់ដកដង្ហើមដំបូងទើបសាច់ឈាមមានពណ៌ស្រស់ថ្លាឡើងវិញ បើមិនដូច្នោះទេ ទារកនឹងត្រូវផ្គត់ផ្គង់អុកស៊ីសែនជាបន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ពិនិត្យមើលភាពប្រក្រតីនៃសាច់ដុំ

បន្ទាប់ពីចេញពីពោះម្ដាយគិលានុបដ្ឋាយិកានឹងពិនិត្យសាច់ដុំក្មេងដើម្បីប្រាកដថាមានភាពប្រក្រតី ក្នុងករណីទារកមិនអាចកម្រើកខ្លួនបានគ្រូពេទ្យត្រូវកាត់ផ្ដាច់ទងសុកហើយយកទារកទៅពិនិត្យភ្លាម ។

៣. លាងសម្អាតទារក

ទារកចេញពីពោះម្ដាយមានប្រឡាក់ “vernix caseosa” ដែលជាសារជាតិម្យ៉ាងពណ៌សមានសណ្ឋានដូចក្រែម ផ្សំឡើងពីជាតិទឹក ជាតិខ្លាញ់ និងប្រូតេអ៉ីន វាគ្របដណ្ដប់លើស្បែកទារកនៅក្នុងត្រីមាសចុងក្រោយ ។

៤. កាត់ទងសុក

គិលានុបដ្ឋាយិកាគៀបទងសុកប្រហែល ១-៣ នាទីមុនកាត់ផ្ដាច់ដើម្បីច្បាស់ក្នុងចិត្តថាទារកមានឈាមគ្រប់គ្រាន់ជាមុនសិន ។

៥. តាមដានកម្ដៅទារកមុនដាក់ឲ្យប៉ះស្បែកម្ដាយ

គេពាក់មួកឲ្យទារកដើម្បីរក្សាកម្ដៅព្រោះទារកមិនទាន់អាចគ្រប់គ្រង ឬរក្សាសីតុណ្ហភាពដូចមនុស្សពេញវ័យនៅឡើយទេ សូម្បីតែពេលដាក់ឲ្យម្ដាយឱបគិលានុបដ្ឋាយិកានឹងយកភួយមកគ្របដណ្ដបអ្នកទាំងពីរផងដែរ ។

ចុងក្រោយសម្រាប់អ្នកចងបីទារកត្រូវចាំបាច់លាងសម្អាតដៃឲ្យស្អាត និងជៀសវាងការថើបមុខទារកដើម្បីការពារការឆ្លងមេរោគពីមជ្ឈដ្ឋានខាងក្រៅ ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Insider

ចុចអាន ៖ មកស្គាល់ស្បូនសិប្បនិម្មិត ជួយសម្រួលស្ត្រីមិនឲ្យពិបាកសម្រាលកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម