ព័ត៌មានអន្ដរជាតិ
គ្រាន់តែបិទគណនីរបស់ Trump, Twitter ខាតលុយអស់៥ពាន់លានដុល្លារ
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Twitter បានធ្លាក់ចុះ១២,៣ភាគរយកាលពីថ្ងៃចន្ទ ក្រោយពេលប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីវេទិកានេះ។
បន្ទាប់ពីមានតម្លៃជិត៥១.៤៨ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃសុក្រ សេវាបណ្តាញសង្គមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានមើលឃើញថា តម្លៃភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះទាបដល់ ៤៧.១៦ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃចន្ទ បន្ទាប់មកបានធ្លាក់ចុះដល់៤៥.១៥ដុល្លារក្នុងមួយភាគហ៊ុននៅម៉ោង៩និង៣០នាទីព្រឹក នៅ East Coast។
ការធ្លាក់ចុះនេះបានធ្វើឲ្យខាតបង់ប្រាក់ប្រមាណ ៥ពាន់លានដុល្លារពីមូលធននីយកម្មទីផ្សាររបស់ Twitter មុនពេលតម្លៃភាគហ៊ុនបានងើបឡើងវិញដល់ ៤៩ដុល្លារក្នុងមួយហ៊ុននៅម៉ោងប្រហែល១២:២០នាទី។
ការធ្លាក់ចុះភ្លាមៗនេះបានកើតឡើងនៅថ្ងៃធ្វើពាណិជ្ជកម្មលើកដំបូង បន្ទាប់ពី Twitter បានហាមឃាត់ជាអចិន្ត្រៃយ៍នូវគណនីរបស់លោក Trump ដែលមានអ្នក Follow ប្រហែល៨៩លាននាក់កាលពីថ្ងៃសុក្រ។
យោងតាមអ្នកវិភាគមួយចំនួនបានឲ្យដឹងថា ការហាមឃាត់នេះអាចបង្កឲ្យមានកំហឹងពីអ្នកគាំទ្រលោក Trump នៅលើបណ្តាញសង្គម Twitter ដោយក្រុមហ៊ុនត្រូវជួបហានិភ័យនៃការបាត់បង់ចំនួនអ្នកប្រើប្រាស់ និងចោទជាសំណួរអំពីបទប្បញ្ញត្តិ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ជនជាតិអាមេរិកជាងកន្លះលាននាក់ងាកទៅប្រើ Telegram ក្រោយបណ្ដាញសង្គមធំៗបិទគណនីលោក Trump
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ