Connect with us

ព័ត៌មានជាតិ

ជន​ក្លែងបន្លំសញ្ញាបត្រ​​វេជ្ជបណ្ឌិត បើ​ចាប់​បាន​អាច​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ?

បានផុស

នៅ

សមត្ថកិច្ចកំពុងស្រាវជ្រាវរកតាមចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលបានក្លែងបន្លំសញ្ញាបត្រ​វេជ្ជ​បណ្ឌិតពេទ្យ នៅខេត្តកំពង់ស្ពឺ។

ការស្រាវជ្រាវតាមចាប់ខ្លួន បានធ្វើឡើងបន្ទាប់ពី គណៈគ្រូ​ពេទ្យ​កម្ពុជា រកឃើញករណីក្លែងបន្លំករណីប្រើប្រាស់សញ្ញាបត្រវេជ្ជបណ្ឌិតក្លែងក្លាយ ដែលយក​ទម្រង់​តាមសញ្ញាបត្រ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានប្រាប់កម្ពុជាថ្មីថា បញ្ហានេះ គណៈគ្រូពេទ្យកម្ពុជា បានប្រគល់ឲ្យប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ចាត់វិធានការតាមផ្លូវច្បាប់ នឹងដកហូត​សញ្ញាបត្រ ឈ្មោះ សាយ សុវណ្ណ ម៉ក់ សុខជា និងខា វ៉េងហួត។

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីដែរថា សមត្ថកិច្ចកំពុងធ្វើ​ចំណាត់ការ​លើបញ្ហានេះ។

យោងតាមមាត្រា ៦២៩ នៃក្រមហ្មទណ្ឌ ការក្លែងបន្លំឯកសារសាធារណៈ គឺជាបទល្មើសឧក្រិដ្ឋ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ។

សូមរម្លឹកថា ជនសង្ស័យ៣នាក់ មានឈ្មោះ សាយ សុវណ្ណ ម៉ក់ សុខជា និងខា វ៉េងហួត នៅខេត្តកំពង់ស្ពឺ បានក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិត ដែលបានយកទម្រង់តាមសញ្ញាបត្ររបស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ត្រូវ​បាន​ក្រុមប្រឹក្សាគណៈគ្រូពេទ្យ​ជាតិស្នើសុំ​ការ​ផ្ទៀងផ្ទាត់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយរកឃើញថា សញ្ញាបត្រ​វេជ្ជបណ្ឌិត​របស់​អ្នក​ទាំង​៣​ពុំ​មែន​ជា​សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាលនោះ ទេ។

គណៈ​គ្រូពេទ្យ​ជាតិ ស្នើឲ្យ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ស្ពឺ មាន​វិធានការ​ទៅលើ​ជនសង្ស័យ​ទាំង៣នាក់​ដោយដកហូត​សញ្ញាបត្រ​ដើម​របស់ ពួកគេ នឹងចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ស្តីពី​ការ​ក្លែងបន្លំ​ឯកសារ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៥២ នាទីutes មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម៨ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម