ជីវិតកម្សាន្ដ
BTS ត្រលប់មកផ្ទះវិញដៃទទេ ក្រោយមិនឈ្នះពាន Grammy ៣ ឆ្នាំជាប់គ្នាៗ
ទោះបីជាមានការរំពឹងទុកខ្ពស់ ក៏ក្រុម K-Pop ដ៏ពេញនិយមបំផុត BTS បានត្រលប់មកផ្ទះវិញដៃទទេ ដោយពួកគេបរាជ័យក្នុងការឈ្នះពានរង្វាន់ Grammy ជាលើកដំបូងក្នុងអាជីពសម្រាប់ឆ្នាំទី ៣ ជាប់គ្នា។

ជាពិសេស BTS ត្រូវបានគេជ្រើសរើស ត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់ Best Pop Perfor mance សម្រាប់បទចម្រៀង “My Universe” ដែលសហការណ៍ជាមួយក្រុមតន្ត្រីរ៉ុកអង់គ្លេស Cold play។ ប្រភេទមួយទៀតដែលក្រុមត្រូវបានជ្រើសរើសពានរង្វាន់ Best Music Video សម្រាប់ MV បទYet To Come ទោះជាយ៉ាងណា ក្រុមនេះមិនបានទទួលពានរង្វាន់ទាំងពីរនេះទេ។

ជាមួយគ្នានេះ ពានរង្វាន់ Best Music Video បានទៅតារាចម្រៀង Taylor Swift សម្រាប់រឿងបទ All Too Well: ភាពយន្តខ្លីរបស់នាង ក៏ដូចជាប្រភេទពានរង្វាន់ the group/duet performance បានទៅតារាចម្រៀង Sam Smith និង Kim Petras សម្រាប់បទល្បី Unholy ប្រចាំឆ្នាំរបស់ពួកគេ។

យ៉ាងណាមិញ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ BTS បានចូលរួមថែមទាំងបានសម្តែងនៅក្នុងពិធីប្រគល់ពានរង្វាន់ Grammy នេះទៀតផង ហើយនេះក៏ជាឆ្នាំទី ៣ ដែលក្រុមបានទទួលសិទ្ធចូលរូមពានរង្វាន់ជាលើដំបូង ប៉ុន្តែជាអកុ សល ក្រុមនេះមិនទាន់អាចទទួលបានពានរង្វាន់ណាមួយនៅឡើយទេ។ ទោះបីបែបនេះក្ដី ការត្រូវបានគេតែងតាំងជាបេក្ខភាព៣ឆ្នាំជាប់គ្នា អាចចាត់ទុកថាជាកិត្តិយសដ៏អស្ចារ្យសម្រាប់ BTS ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ស្ទះផ្លូវពេក Beyoncé ខកខានទទួលរង្វាន់ក្នុងកម្មវិធី Grammys ២០២៣

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច