Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ​ ពង្រឹង​បច្ចេកទេស​ការងារ​ព្រំដែន​ដល់​កម្លាំង​វរៈទាំង​៤​និង​ត្រូវ​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន និង​ទំនិញគេចពន្ធ

បានផុស

នៅ

​បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ចាំបាច់ ចំពោះមុខ និង​ពង្រឹង​បច្ចេកទេស​ការងារ​ព្រំដែន ដល់​កម្លាំង​វ​រសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​០៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការរង​ផែន​ជំនាញ លោក​មេបញ្ជាការ​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ លោក​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ទាំង​៣២​។

បន្ថែម​ពីលើ​ការផ្សព្វផ្សាយ​ខាងលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ជំរុញ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវគោរព​វិន័យ អនុវត្តន៍​តួនាទី ភារកិច្ច​ឲ្យ​បានល្អ​។ -​ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​ឆ្លងដែន និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ -​ត្រូវ​ពង្រឹង​ការងារ​យាមល្បាត​ជាប្រចាំ -​ត្រៀមកម្លាំង​ប្រចាំការ​២៤​ម៉ោង ត្រៀម​អន្តរាគមន៍​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ និង​គ្រោះ​អគ្គីភ័យ​ក្នុង​រដូវប្រាំង តាម​មូលដ្ឋាន​និង​ភូមិសាស្ត្រ​ដែល​កម្លាំង​ទាំងអស់​ឈរជើង​គ្រប់គ្រង​៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម