ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្រកាសពង្រឹងការត្រៀមលក្ខណៈធ្វើសង្គ្រាម (មានវីដេអូ)
នៅថ្ងៃអង្គារទី០៧ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងពង្រឹងការត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់ប្រទេស ខណៈទីក្រុងព្យុងយ៉ាងត្រៀមរៀបចំការប្រារព្ធខួបយោធា។

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច ដោយក្នុងនោះ ក្រុមមន្ត្រីបានពិភាក្សាអំពីកិច្ចការយោធា និងនយោបាយសំខាន់ៗ សម្រាប់ឆ្នាំនេះ និងបញ្ហារយៈពេលវែង ទាក់ទងនឹងការតម្រង់ទិសសម្រាប់ការកសាងកងទ័ព។
KCNA ផ្សាយថា “កិច្ចពិភាក្សានៅទីនោះរួមមាន បញ្ហានៃការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធឥតឈប់ឈររបស់កងទ័ពប្រជាជនកូរ៉េ ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងពង្រឹងការត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម”។

កិច្ចប្រជុំនេះធ្វើឡើងចំពេលប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងដង្ហែក្បួនព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃពុធទី០៨ខែកុម្ភៈ។
កិច្ចប្រជុំយោធានេះក៏ធ្វើឡើងផងដែរ បន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានថ្កោលទោសសមយុទ្ធរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយនិយាយថា ពួកគេបានឈានដល់បន្ទាត់ក្រហមហើយ និងគំរាមប្រែក្លាយឧបទ្វីបកូរ៉េ ទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល