Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន ណាសា បារម្ភពីការអភិវឌ្ឍសមត្ថភាពអវកាសរបស់ ចិន

បានផុស

នៅ

ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានសម្តែងការព្រួយបារម្ភអំពីការអភិវឌ្ឍអវកាសរបស់ចិន ដោយនិយាយថា ចិន ធ្វើការមានភាពសម្ងាត់ និងខ្វះតម្លាភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nelson និយាយាថា​ រយៈពេល ១០ ឆ្នាំ​ចុងក្រោយនេះ ការអភិវឌ្ឍន៍អវកាសរបស់ប្រទេសចិន គឺមានភាពល្អ​ប្រសើរ ហើយពួកគេហាក់ដូចជាធ្វើបានល្អណាស់ ។ ប៉ុន្តែ​លោកព្រួយ​បារម្ភ​អំពី​បំណង​ប្រាថ្នា​របស់​ចិន​ក្នុង​ការគ្រប់គ្រង​ប៉ូល​ខាង​ត្បូង​នៃ​ព្រះច័ន្ទ ដែលជាតំបន់សម្បូរដោយធនធានធម្មជាតិ ដូចនេះ​ ការសន្ទនាជាមួយចិន គឺពិតជាសំខាន់ណាស់ ។

ភ្ជាប់ជាមួយមន្ត្រីចិនវិញ លោក Nelson បញ្ចាក់ថា ពួកគេគឺធ្វើការសម្ងាត់ណាស់ ដោយកាលពី ២ ឆ្នាំមុន ចិន ធ្លាប់បដិសេដមិនប្រាប់ពីកន្លែងដែលបំណែកឧបករណ៍គ្រាប់រ៉ុកកែត​ធ្លាក់មកផែនដីវិញនោះទេ ។

លោក​បាន​បន្ថែម​ថា ចិន​នឹង​ត្រូវ​បង្កើត​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយ​សហរដ្ឋអាមេរិកទាក់ទងជាមួយបញ្ហាអវកាស ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គឺមិនទាន់​មាន​ឆន្ទៈ​ក្នុង​ការសហការគ្នាឡើយ ។

ទាក់ទងជាមួយកម្មវិធី Artemis ដែលមានគោលបំណងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ, លោក Nelson ប្រាប់ថា នេះគឺជាអនាគតរបស់យើង ហើយយើងនឹងរៀនរស់នៅ ធ្វើការ និងបង្កើតអ្វីដែលថ្មី ដើម្បីជាការត្រៀមសម្រាប់បញ្ជូនមនុស្សទៅរស់នៅភពអង្គារនាពេលខាងមុខ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ បាឡុងហោះរបស់ ចិន ដែល អាមេរិក បាញ់ទម្លាក់ អាចនៅលើអាកាសបាន ប៉ុន្មានថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម