Connect with us

កីឡា

ស្ថាបនិក​​គុន​​ខ្មែរ​​រុស្ស៊ី​​ប្រាប់​​ពី​​ការ​ប្រកួត​​គុន​​ខ្មែរ​​នៅ​​​ស​រុស្ស៊ី

បានផុស

នៅ

ការ​ប្រកួត​គុន​ខ្មែរ​ Kun Khmer Cup ឆ្នាំ​២០២៣ ​​បាន​បញ្ចប់​ហើយ​ បន្ទាប់​ពី​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ទី​៣ ដល់​ទី​៥ ខែ​កុម្ភៈ​នេះ​នៅ​ប្រទេស​រុស្ស៊ី​ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រុស្ស៊ី។

លោក Oleg Kudrinsky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleg Kudrinsky នាយក និង​ស្ថាបនិក​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់«កម្ពុជា​ថ្មី»​ថា ការ​ប្រកួត​ជើង​ឯក​គុន​ខ្មែរ Kun Khmer Cup ឆ្នាំ​នេះ​គឺកម្រិត​យុវជន​ភាគ​ច្រើន​ដោយ​មិន​ទាន់​ឈាន​ដល់​កម្រិត​អាជីព​ឡើយ។

«​ការ​ប្រកួត​នេះ​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ដែល​មាន​កីឡាករ កីឡាការិនី​ប្រហែល​ជា​២០០​នាក់មក​ពី​តំបន់​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ប្រហែល​ជា​៧០​%​ជា​កីឡាករ កីឡាការិនី​ក្មេង​ៗ ហើយ​ក៏​មិន​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ ឬ​ពាន​រង្វាន់​ឡើយ។ យើង​នឹង​រៀបចំ​​ការ​ប្រកួត​នៅ​រដូវ​ក្តៅ​ទៀត​ដែល​លើក​ក្រោយ​នេះ​នឹង​មាន​ការ​ប្រកួត​ជើង​ឯក»។ លោក​បាន​បញ្ជាក់។

លោក​បាន​បន្ថែម​ថា ទោះ​បី​ជា​ការ​ប្រកួត​លក្ខណៈ​ស្ម័គ្រ​ចិត្ត និង​មិន​ទាន់​អាជីព ប៉ុន្តែ​ក៏​មាន​មេដាយ​បំពាក់​ដល់​ជយលាភី​ផង​ដែរ។

និយាយ​ពី​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី លោក Kudrinsky បាន​ឲ្យ​ដឹង​ថា ​សកម្មភាព​ប្រដាល់​​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី​បាន​កំពុង​រីក​ចម្រើន​​ច្រើន​ក្នុង​រយៈ​ពេល​​ជាង​៥​ឆ្នាំ​កន្លង​ទៅ ដោយ​មាន​​ក្លឹប​តាម​តំបន់​ និង​ទី​ក្រុង​ជា​​​ច្រើន​បាន​ចូល​ជា​សមាជិក​សហព័ន្ធ ​ដើម្បី​ក្លាយ​ជា​​គ្រួសារ​កីឡា​គុន​ខ្មែរ។

សូមបញ្ជាក់​ថា​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨ ដោយ​មាន​លោក Pavel Arais ជា​ប្រធាន ​ខ្លួន​លោក​ផ្ទាល់​ជា​នាយក និង​ជា​ស្ថាបនិក និង​​លោក Sergey Babayan ជា​អនុប្រធាន ព្រម​ទាំង​មាន​ក្លឹប​ជា​ច្រើន​ជា​សមាជិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

Sokha Hotels

ព័ត៌មានពេញនិយម