Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន អិន ស៊ី អិច បន្តទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ម៉ូតូ និងគ្រឿងបន្លាស់ម៉ាក “MSX”,“CB150R” និង“PCX” ជារបស់ក្រុមហ៊ុន អិន ស៊ី អិច នៅកម្ពុជា

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​ម៉ូតូ និង​គ្រឿងបន្លាស់​ម៉ូតូ​ម៉ាក“MSX”,“CB150R” និង“PCX” ជា​របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ពី​ក្រុមហ៊ុន HONDA MOTOR Co., Ltd. ដូច​មាន​ចែង​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដែល​ក្រសួង​បាន​តម្កល់ទុក​រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​យោង​ទៅ​តាម មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់ ស្ដីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់ ក្រុមហ៊ុន អិន ស៊ី អិ​ច ក៏បាន​សម្រេច​បន្ត​ដាក់​ផលិតផល​ម៉ូតូ និង​គ្រឿងបន្លាស់​ម៉ូតូ​ម៉ាក“MSX”,“CB150R” និង​“PCX” ចុះ​ក្នុង​បញ្ជី​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ក្នុង​លិខិត​បន្ត​សិទ្ធិ​របស់​ខ្លួន ចុះ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជា​កិច្ចការពារ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់​ម៉ាក។ ក្នុង​នោះ​ក៏​មាន​ការ​ប្រគល់​សិទ្ធិ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន HONDA MOTOR Co., Ltd. តាមរយៈ​លិខិត​ប្រគល់​សិទ្ធិ​ផ្ដាច់មុខ ចុះ​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០២២ ផង​ដែរ។

ឆ្លើយតប​នឹង​សំណើ​នេះ ក្រសួងពាណិជ្ជកម្ម ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​ម៉ូតូ និង​គ្រឿងបន្លាស់​ម៉ូតូ​ម៉ាក“MSX”,“CB150R” និង​“PCX” ជា​របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​មែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម