ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ ៖ ចំណូលពលរដ្ឋ អាមេរិក ធ្លាក់ចុះខ្លាំង ក្រោមការដឹកនាំរបស់លោក បៃដិន
យោងតាមការស្ទង់មតិចំនួន ៤១ ភាគរយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ABC News និង Washington Post បានឲ្យដឹងថា ចំណូលរបស់ប្រជាពលរដ្ឋអាមេរិកមានការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣៧ ឆ្នាំ បន្ទាប់ពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីតាំងពីឆ្នាំ ២០២១ មក ។

តួលេខទាំងនេះ គឺផ្ទុយស្រឡះពីការស្ទង់មតិដូចគ្នាទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពោលក្នុងរយៈពេល ២ ឆ្នាំក្រោយការបោះឆ្នោតដែលលោកធ្វើជាប្រធានាធិបតី ។ ក្នុងអាណត្តិលោក ត្រាំ មានតែ ១៣ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេអន់ជាងមុន ហើយ ២៥ ភាគរយទៀត និយាយថា ពួកគេមានចំណូលល្អប្រសើរ ។

ទន្ទឹមនឹងនោះ ទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ ប្រជាជនអាមេរិក ៦២ ភាគរយបង្ហាញថា ពួកគេមិនពេញចិត្តឡើយ បើសិនជាលោក បៃដិន ជាប់ឆ្នោតម្តងទៀត ខណៈលោក ត្រាំ វិញ មានតែ ៥៦ ភាគរយប៉ុណ្ណោះដែលប្រជាជនមិនពេញចិត្ត ។
ដោយឡែកសមាជិកគណបក្សប្រជាធិបតេយ្យ មានសំឡេង ៣១ ភាគរយ គាំទ្រលោក បៃដិន ជាបេក្ខភាពប្រធានាធិបតីម្តងទៀត ខណៈដែល ៥៨ ភាគរយ គាំទ្រឲ្យជ្រើសរើសបេក្ខភាពថ្មីជំនួស ។

ដោយយោងតាមសម្មតិកម្មប្រៀបធៀបនេះបានបង្ហាញថា លោក ត្រាំ និងឈ្នះលោក បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ។
សួមបញ្ជាក់ថា មកដល់ពេលនេះលោក ចូ បៃដិន មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀតឬក៏យ៉ាងណានោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Fox News
ចុចអាន ៖ ថៃ ប្រកាសមិនមានពលរដ្ឋ ស្លាប់ឬរបួសទេ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?