Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសមិនមានពលរដ្ឋ ស្លាប់ឬរបួសទេ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី

បានផុស

នៅ

គិតត្រឹមពេលនេះ គ្មានជនជាតិថៃណាម្នាក់ ត្រូវបានរាយការណ៍ថា រងរបួស ឬស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ធំ ដែលវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈនោះទេ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងការបរទេសថៃ។

អ្នកនាំពាក្យក្រសួងលោកស្រី Kanchana Patarachoke
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងលោកស្រី Kanchana Patarachoke និយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ គឺនៅខេត្ត Karamanmaras ក្បែរព្រំដែនតួកគី-ស៊ីរី ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី អង់ការ៉ា។

គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃអង្គារ (ម៉ោងនៅកម្ពុជា) ចំនួនមនុស្សស្លាប់បានកើនឡើងលើស៤៣០០នាក់ហើយ ដោយក្នុងនោះ អាជ្ញាធរតួកគីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២៩២១នាក់ និងប្រទេសស៊ីរីបានកត់ត្រាចំនួនមនុស្សស្លាប់ ១៤៤៤នាក់ ធ្វើឲ្យចំនួនសរុបកើនឡើងដល់៤៣៦៥នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងជាបន្តទៀត ខណៈក្រុមរុករក និងជួយសង្គ្រោះ ពិនិត្យមើលតាមអគារដែលដួលរលំ។

លោកស្រី Kanchana និយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅរាងឆ្ងាយដែរ ពីសហគមន៍ថៃនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ា។ មានតែជនជាតិថៃមួយចំនួនតូចប៉ុណ្ណោះរស់នៅក្នុងខេត្ត Gaziantep ដែលជាកន្លែងជួបការរញ្ជួយលើកទីពីរ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Nation

ចុចអាន៖ មូលហេតុ ដែលគ្រោះរញ្ជួយដីនៅ តួកគី សម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ វិនាទី មុន

កំណើនប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយ​ហានិភ័យនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ព័ត៌មានជាតិ៧ នាទី មុន

អាជ្ញាធរ និងមន្ត្រីជំនាញកំពុងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តកំពតទៅកាន់ពិភពលោក

កីឡា១៤ នាទី មុន

Pathum United មាន​កម្លាំង​បរទេស១០​នាក់​មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃស្អែក

ព័ត៌មានជាតិ២៤ នាទី មុន

មន្ត្រីទូត ថា កត្តាសន្តិភាព បានផ្ដល់ទំនុកចិត្តដល់ទេសចរអង់គ្លេសមកកម្ពុជាច្រើនជាងមុន

ព័ត៌មានជាតិ២៩ នាទី មុន

លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម