Connect with us

KPT+

៧ យ៉ាង ធ្វើឲ្យធាត់ដោយមិនដឹងខ្លួន

បានផុស

នៅ

ការឡើងទម្ងន់ដែលប៉ះពាល់ដល់ស្ថានភាពរាងកាយនៃការលើសទម្ងន់ ឬធាត់ ប្រហែលជាមូលហេតុ អាចមកពីអ្វីដែលនៅជិតរាងកាយ ខណៈពេលយើងមិនបានដឹងខ្លួន។ ទោះយ៉ាងណាមានវិធីនៃការទទួលទានអាហារ ៧ យ៉ាង អាចជាមូលហេតុធំ នៃការទម្ងន់របស់យើង ចំពោះអ្នកខ្លះប្រាកដជាធ្វើវាជាទម្លាប់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ញ៉ាំ​លឿន​ពេក

បរិភោគ​អាហារ​ឆាប់​រហ័ស មិន​ទំពា​ឲ្យ​បាន​ហ្មត់​ល្អ ​អាចធ្វើ​ឲ្យ​អ្នកឡើង​ទម្ងន់​ដោយមិនដឹងខ្លួន ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ទំនោរ​ទៅរកការធាត់។ ក្រៅពីរាងកាយត្រូវការ​ពេលវេលា​ច្រើន​ក្នុងការរំលាយ។ កុំភ្លេចថានៅពេលដែលយើងញ៉ាំ​​​ វា​នឹង​ត្រូវ​រង់ចាំ​សញ្ញា​បញ្ជូន​ទៅ​កាន់​ខួរក្បាល។ ដូច្នេះ​សូម​ញ៉ាំ​យឺត ៗ ទំពា​ឲ្យហ្មត់​ ដើម្បី​ឲ្យសញ្ញា​ជួយ​បញ្ជូន​ទៅ​ខួរក្បាល។

២​​ ផឹក​តិច

នៅក្នុងជីវិតប្រចាំថ្ងៃ យើងមានការស្រាវជ្រាវដែលបង្ហាញថា ១៦-២៨% នៃ​មនុស្ស​ពេញ​វ័យ​ ផឹក​ទឹកតិចជាងតម្រូវការដែល​រាងកាយត្រូវការជារៀងរាល់ថ្ងៃ។ មានការ​សិក្សា​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​និយាយថា ប្រសិនបើយើងផឹកទឹកមិនគ្រប់គ្រាន់ រាងកាយនឹងមាន​អារម្មណ៍​ស្រេកទឹក។ ហើយប្រហែលជាការ​ស្រេកទឹក​ត្រូវ​បាន​បកស្រាយខុស​ដោយ​រាងកាយ​ថា​ជាការស្រេក​ឃ្លាន ធ្វើឲ្យ​យើង​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន។

៣ ចូលរួម​សង្គម​ច្រើនពេក

គ្រប់គ្នា​ត្រូវជាផ្នែកមួយនៃ​សង្គម។ ប៉ុន្តែពេលខ្លះ​សង្គម​អាច​បណ្ដាល​ឲ្យ​យើង​ឡើង​ទម្ងន់ ឧទាហរណ៍ យើងចូល​សង្គម​ដោយការផឹក​ស្រាបៀរ​ជា​ប្រចាំ​ដោយការហូប​សាច់។ ជា​ការ​ពិត​ មនុស្ស​មាន​ទំនោរ​ញ៉ាំ​របស់​ដូច​ក្រុម​ដែល​យើង​ទៅ​ជាមួយ​ ក៏​ដូចជា​អ្នកដែលចូលចិត្តហាត់ប្រាណ មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​ ទំនង​ជាធ្វើ​លំហាត់ប្រាណ រួមទាំងការបរិភោគអាហារ​ដែល​មានប្រយោជន៍​ផង​ដែរ។

៤ អង្គុយយូរពេក

អង្គុយពី ៩ទៅ ១១ម៉ោងក្នុងមួយថ្ងៃ មានការសិក្សាដែលបង្ហាញពីទំនោរក្នុងការឡើងទម្ងន់ ហើយហានិភ័យនៃការស្លាប់​ឆាប់ជាងអ្នកដទៃថែមទៀត។ ការសិក្សាលើមនុស្ស ៦សែននាក់ បានរកឃើញថា ​មនុស្សពេញវ័យ​ដែល​អង្គុយលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់​នៃការស្លាប់មុនអាយុ ៣៤% ។ ពួកគេ​ក៏​បាន​រក​ឃើញ​ថា អ្នក​ដែល​អង្គុយ​យូរ​មាន​ទំនោរ​ចំណាយ​ពេល​តិច​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ។

៥ ទំហំចានបាយ ជឿឬមិនជឿ ទំហំនៃចាន​អាហារ​របស់​យើង​ក៏​ប៉ះ​ពាល់​ដល់​ការ​ទទួល​ទាន​អាហារ និង​ទម្ងន់​ផង​ដែរ​។​ ការ​សិក្សា​ជាង​ ៧២ ​បាន​រក​ឃើញ​ថា​ មនុស្ស​បរិភោគ​ច្រើន​តាម​ទំហំ​ចាន​ឬ​ពែង​ដែល​បាន​បម្រើ ទោះបីជាបរិមាណអាហារដូចគ្នាក៏ដោយ ច្រើមតែលើសទម្ងន់។ នេះ​ជា​លទ្ធផល​នៃ​ភ្នែក​ឃើញ និង​ខួរក្បាល​មាន​អារម្មណ៍​ថា ​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់។

៦ ញ៉ាំនៅមុខទូរទស្សន៍

ញ៉ាំនៅមុខទូរទស្សន៍ពេលមើល​ទូរទស្សន៍​អាចរីករាយ។ ប៉ុន្តែ​ការ​សិក្សា​បង្ហាញ​ថា​វា​ក៏​រំខាន​យើង​ដែរ។ ហើយនៅ​ពេល​ដែល​បាត់បង់​ការ​ផ្ដោត​អារម្មណ៍ យើងក៏​មាន​ទំនោរ​ចង់​ញ៉ាំ​ច្រើន​ដែរ។

៧ ញ៉ាំ​តិច​ពេក

ការទទួលទានអាហារតិចពេកក្នុងប្រភេទនីមួយៗ មិន​ថា​ជា​ប្រូតេអ៊ីន បន្លែ ផ្លែឈើ​ជាដើម ដែល​ការ​ញ៉ាំ​តិច​ពេក​អាច​ប៉ះពាល់​ដល់​រាង​កាយ​របស់​យើង ធ្វើ​​ឲ្យ​ឡើង​ទម្ងន់​ដូច​នៅ​អាមេរិក​ជាដើម។ ជាង ៧០% នៃមនុស្សលើសទម្ងន់ ឬធាត់។ មូលហេតុចម្បងគឺមកពីការមិនបរិភោគផ្លែឈើ និងបន្លែគ្រប់គ្រាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ័រម៉ូនស្រ្តេស មានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១២ នាទីutes មុន

សហគមន៍ខ្មែរនៅអាមេរិក ជួបជុំគ្នារៀបចំពិធីរម្លឹកខួបនៃថ្ងៃជ័យជម្នះ ៧មករា

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យ៖ សាធារណជនជាង ១៤ លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាម សំណល់ប្លាស្ទិក តាមមូលដ្ឋាន

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ទីរកសិកម្មខេត្តកំពត ដឹកនាំប្រជាសហគមន៍ទស្សនកិច្ចសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់ដើម្បីស្វែងយល់បន្ថែម

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ផ្ទុះហ្គាសស្លាប់​មនុស្ស៦នាក់ក្នុងភោជនីយដ្ឋាន​ប្រទេសឆេក​

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម