ព័ត៌មានអន្ដរជាតិ
ប្រាសាទបុរាណសម័យរ៉ូម៉ាំង ត្រូវកម្ទេចក្នុងគ្រោះរញ្ជួយដីនៅ តួកគី
ការរញ្ជួយដីដ៏ធំ ដែលវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈ បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ ប្រាសាទ Gaziantep ដែលជាទីតាំងប្រវត្តិសាស្ត្រ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅភាគអាគ្នេយ៍ប្រទេសទួរគី។
ប្រាសាទនេះបានបាក់ ក្នុងអំឡុងពេលនៃការរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ។
ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu បានរាយការណ៍ថា “បន្ទាយមួយចំនួននៅភាគខាងកើត ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រាសាទ Gaziantep Castle ត្រូវបានបំផ្លាញដោយការរញ្ជួយដី ខណៈកម្ទេចកម្ទី នៅរាយប៉ាយពាសពេញផ្លូវ”។
រនាំងដែកនៅជុំវិញប្រាសាទ បានដួលលើចិញ្ចើមផ្លូវជុំវិញ រីឯជញ្ជាំងនៅជាប់នឹងប្រាសាទក៏ ដួលរលំផងដែរ។ ក្នុងបន្ទាយខ្លះ មានស្នាមប្រេះធំៗត្រូវបានគេសង្កេតឃើញ។
យោងតាមក្រុមបុរាណវិទូ, ដំបូងឡើយ ប្រាសាទនេះត្រូវបានសាងសង់ជាប៉មយាម ក្នុងសម័យរ៉ូម៉ាំងនាសតវត្សទី២និងទី៣នៃគ.ស. ហើយបានកែប្រែទៅតាមពេលវេលា។
ថ្មីៗនេះ ប្រាសាទបានប្រែក្លាយទៅជាសារមន្ទីរការពារជាតិនិងវីរភាពបែប Panoramic៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ថៃ ប្រកាសមិនមានពលរដ្ឋ ស្លាប់ឬរបួសទេ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា