ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅ តួកគី កើនដល់ជិត ៨ពាន់នាក់
គិតត្រឹមព្រឹកថ្ងៃពុធទី០៨ខែកុម្ភៈ (ពេលវេលានៅកម្ពុជា) ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលមានចំណុចកណ្តាលនៅប្រទេសតួកគី បានកើនឡើងដល់ជាង ៧ ៨០០នាក់ហើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP, មនុស្សចំនួន ៥៨៩៤ នាក់បានស្លាប់នៅក្នុងប្រទេសតួកគី និង ១៩៣២ នាក់ស្លាប់នៅក្នុងប្រទេសស៊ីរី ធ្វើឲ្យចំនួនសរុបកើនដល់ ៧៨២៦នាក់។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានឈានចូលយប់ទីពីរហើយ ខណៈពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោមគំនរបាក់បែក កាន់តែខើចទៅៗ។
ទោះបីជាយ៉ាងណាក៏ដោយ សាច់ញាតិជនរងគ្រោះដែលជាប់ក្រោមគំនរបាក់បែក ក៏បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះផងដែរ ដោយអ្នកខ្លះប្រើដៃទទេដើម្បីកាយគំនរថ្ម។
គួរបញ្ជាក់ជាថ្មីថា ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រដំបូង បានវាយប្រហារនៅជិតទីក្រុង Gaziantep នាព្រឹកព្រលឹមថ្ងៃចន្ទទី០៦ខែកុម្ភៈ។ ប៉ុន្មានម៉ោងក្រោយមក ការរញ្ជួយកម្រិត ៧.៥រ៉ិចទ័រ ក៏បានវាយប្រហារទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មកដឹង ការរញ្ជួយដីសាហាវៗ លើពិភពលោកចាប់តាំងពីឆ្នាំ ២០១០មក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ