ព័ត៌មានអន្ដរជាតិ
អព្ភូតហេតុ! ទារិកា ចាប់កំណើតក្រោមគំនរអគារបាក់បែក ក្នុងសោកនាដកម្មរញ្ជួយដី
ទារិកាម្នាក់ ត្រូវបានជួយសង្គ្រោះពីសំណល់នៃអគារដួលរលំក្នុងប្រទេសស៊ីរី ពោលគឺប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីក្មេងស្រីរូបនេះចាប់កំណើតនៅក្រោមគំនរថ្មបាក់បែក។
វីដេអូ បង្ហាញពីទារិកាទើបនឹងកើត ត្រូវបានយកទៅកន្លែងមានសុវត្ថិភាព ដោយអ្នកជួយសង្គ្រោះនៅទីក្រុង Jenderes ក្នុងតំបន់ភាគឦសានដែលរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទទៅ០៦ខែកុម្ភៈ។
នៅពេលជួយសង្គ្រោះ ទារិការូបនេះ ត្រូវបានគេមើលឃើញថា នៅជាប់ទងផ្ចិតជាមួយម្តាយនៅឡើយ។
ប៉ុន្តែថ្វីបើក្មេងស្រីរួចរស់ជីវិតពីទុក្ខលំបាកនេះក៏ដោយ ប៉ុន្តែម្តាយរបស់ខ្លួន បានស្លាប់បាត់ទៅហើយបន្ទាប់ពីសម្រាលកូនរួច។
ទារិកាម្នាក់នេះ គឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ក្នុងគ្រួសាររបស់គេ ដែលជួបប្រទះសោកនាដកម្មរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលវាយប្រហារប្រទេសស៊ីរី និងតួកគី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ម្តាយមានផ្ទៃពោះ ដែលជាជនភៀសខ្លួនមកពីតំបន់ Deir Ezzor ភាគខាងកើតប្រទេសស៊ីរី បានចូលបន្ទប់សម្រាលកូនក្នុងអំឡុងពេលនៃការរញ្ជួយដីកើតឡើង។
គួរបញ្ជក់ថា ពេលនេះ ទារិកា ត្រូវបានគេនាំយកទៅព្យាបាលនៅក្នុងទីក្រុង Afrin៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឪពុកមិនព្រមទៅណា នៅអង្គុយកាន់ដៃកូនស្រី ដែលស្លាប់ក្រោមគំនរបាក់បែក
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ