ព័ត៌មានអន្ដរជាតិ
អឺរ៉ុប៣ប្រទេស ប្រកាសបញ្ជូនរថក្រោះ Leopard 1 យ៉ាងតិច១០០គ្រឿង ទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)
ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ គ្រោងបញ្ជូនរថក្រោះ Leopard 1 យ៉ាងតិច១០០គ្រឿងទៅឲ្យអ៊ុយក្រែន ខណៈទីក្រុងបែរឡាំង បានយល់ព្រមលើការនាំចេញរថក្រោះរហូតដល់ទៅ១៧៨គ្រឿងឯណោះ។
យោងតាមសេចក្តីថ្លែងការណ៍រួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី, ពួកគេនឹងផ្តល់រថក្រោះ Leopard 1 ប្រភេទ A5 យ៉ាងតិច១០០គ្រឿង ពីស្តុកឧស្សាហកម្ម ខណៈក្រុមដំបូងនៃរថក្រោះទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅក្នុងរយៈពេលពីរបីខែខាងមុខ។
យ៉ាងណាក្តី ទាំងនេះគឺជារថក្រោះប្រភេទ A5 ស៊េរីចាស់ និងជារថក្រោះដែលជួសជុលឡើងវិញ។
សេចក្តីថ្លែងការណ៍បាននិយាយថា គំនិតផ្តួចផ្តើមនេះ រួមមានទាំងការបណ្តុះបណ្តាលអំពីប្រតិបត្តិការលើរថក្រោះ Leopard 1 A5 ក៏ដូចជា គ្រឿងបន្លាស់ និងកញ្ចប់គ្រាប់រំសេវផងដែរ។
ក្រៅពីប្រទេសទាំង៣, បែលហ្ស៊ិកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមផងដែរ ហើយគំនិតផ្តួចផ្តើមនេះគឺបើកចំហសម្រាប់ដៃគូបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
តាមដែលក្រសួងការពារជាតិ និងសេដ្ឋកិច្ចអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារ, ក្រសួងសេដ្ឋកិច្ចបានចេញអាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ សម្រាប់ការនាំចេញរថក្រោះប្រយុទ្ធសំខាន់ Leopard 1 A5 ចំនួន ១៧៨គ្រឿងទៅឲ្យអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ រថក្រោះទាំងនេះគឺបានមកពីស្តុកឧស្សាហកម្ម ហើយសម្រាប់រថក្រោះភាគច្រើន គឺនៅតែត្រូវការជួសជុលជាមុនសិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Politico
ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា