Connect with us

ជីវិតកម្សាន្ដ

Taylor Swift ពាក់គ្រឿងអលង្ការតម្លៃ ៣ លាន ដុល្លារ ចូលរួមកម្មវិធី Grammys

បានផុស

នៅ

តារាចម្រៀង Taylor Swift បានបង្ហាញខ្លួនក៏ដូចជាម៉ូដសំលៀកបំពាក់លើកម្រាលព្រំក្រហមនៅកម្មវិធី Grammys កាលពីយប់ថ្ងៃអាទិត្យ ដោយបំពាក់នៅឈុតគ្រឿងអលង្ការរបស់នាងមានតម្លៃជិត ៣ លានដុល្លាឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងអលង្ការដែលផលិតឡើងដោយលោកស្រី Lorraine Schwartz ជាអ្នកច្នៃគ្រឿងអលង្ការដ៏ល្បីជាមួយគ្នានេះ តាមសេចក្តីប្រកាសព័ត៌មានដែលផ្តល់ដោយលោស្រីបានបញ្ចាក់ថា ក្រវិលដ៏ដិតរបស់ Taylor Swift មានត្បូងកណ្តៀ ងពណ៌ស្វាយ និងពេជ្រជាង ១៣៦ ការ៉ាត់ គួបផ្សំនឹងចិញ្ចៀន ត្បូងកណ្តៀង និងត្បូងពេជ្រ ។

ជាពិសេស Taylor Swift ក៏បានជ្រើសរើសសំលៀកបំពាក់ពណ៌ខៀវពីម៉ាកយីហោ Roberto Cavalli ដើរលើលើកម្រាលព្រំក្រហមជាមួយគ្រឿងអលង្ការតម្លៃជិត ៣ លានដុល្លារ ។ បន្ថែមពីលើគ្រឿងអលង្ការរបស់នាងនឹងសំលៀកបំពាក់ ពណ៌ខៀវ Taylor ក៏បានធ្វើការតុបតែងខ្លួននិងមុខរបស់នាងជាមួយពណ៌ខៀវប្រាក់នៅលើត្របកភ្នែកនិងបបូរមាត់ក្រហមផងដែរ ។

យ៉ាងណាមិញ ម្ចាស់ពានរង្វាន់ Grammy ១១ សម័យកាលបានបង្កើតប្រវត្តិសាស្ត្រ Grammy ម្តងទៀតកាលពីយប់ថ្ងៃអាទិត្យ ដោយបានឈ្នះវីដេអូតន្ត្រីដ៏ល្អបំផុតសម្រាប់បទ “All Too Well: The Short Film” និងក្លាយជាសិល្បករស្រីដំបូងគេសម្រាប់ការឈ្នះពានរង្វាន់ផ្តល់កិត្តិយសមួយនេះ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាចម្រៀង Harry Styles មិនខ្លាចលេងម៉ូដសំលៀកបំពាក់ក្នុងកម្មវិធី Grammys ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម