Connect with us

KPT+

អំណោយ ១០ យ៉ាង ជាត្រណមមិនគួរទិញឲ្យមនុស្សជាទីស្រលាញ់ក្នុងថ្ងៃ Valentine

បានផុស

នៅ

នៅថ្ងៃនៃក្តីស្រឡាញ់ យុវវ័យជាច្រើនប្រាកដជាចង់បង្ហាញពីក្តីស្រលាញ់ដែលស្រស់ស្អាត និងសប្បាយរីករាយដល់គូស្នេហ៍​ ដូចជា​នាំ​ទៅ​មើលកុន ញ៉ាំ​អាហារ ស្ដាប់​ចម្រៀង​ជាដើម។ ក្នុងនោះ​ភាគីទាំងពីរ ​នឹង​ផ្តល់អំណោយដល់គ្នាទៅវិញទៅមក។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ? កាដូ​ដែល​អ្នក​មិន​គួរ​ទិញ​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់ ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ អាច​ជា​ត្រណម​ ដែល​គេ​ហាមប្រាម​ជាយូរមកហើយ។

១ ស្បែក​ជើង

ដោយសារតែស្បែកជើងត្រូវតែជាគូ។ មនុស្ស​ជា​គូស្នេហ៍​តែ​មិន​ទាន់​នៅ​ជាមួយ​គ្នា​ឬ​រៀបការ​​​ គឺមិនអាចទិញស្បែកជើងបានទេ។ ស្បែកជើងគឺជា​អាថ៌កំបាំង​ដែលអាច​បណ្តាល​ឲ្យ​ពួកគេ​បែកបាក់។

២ សំលៀកបំពាក់​ខ្មៅ

សំលៀកបំពាក់​ពណ៌​ខ្មៅត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ ជា​អំណោយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់។ ព្រោះ​មនុស្ស​បុរាណ​ប្រកាន់ណាស់មិន​ថា​អាវ ខោ សំពត់ ស្បៃ​ទេ ចាស់​ព្រឹទ្ធាចារ្យ​តែង​តែ​បង្រៀន​រឿង​នោះ។ បើ​យើង​ឲ្យ​អាវ​ខ្មៅ​ទៅ​នរណា​ម្នាក់ យើង​ត្រូវ​ទៅ​ពិធី​បុណ្យ​សព​របស់​បុគ្គល​នោះ។

៣ នាឡិកា

ដោយសារតែមនុស្សជាច្រើន​ជឿ​យ៉ាងមុតមាំនោះ។ ប្រសិនបើមិត្តស្រីទិញនាឡិកា នឹងបង្កើត​រយៈពេលទំនាក់ទំនងតែបើវាឈប់ដើរនោះអ្វីនឹងបញ្ចប់ទៅដូចគ្នា។

៤ ទឹកអប់

មិនជឿកុំប្រមាថ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​គាត់​ជឿ គាត់បានខ្សឹបប្រាប់យ៉ាងសម្ងាត់ កុំឲ្យមិត្តស្រីរបស់អ្នកទិញទឹកអប់។ ព្រោះ​ស្នេហា​របស់​អ្នក​ អាច​នឹង​រសាត់​ដូច​ក្លិន​ទឹកអប់​ដែល​រសាត់​តាម​ពេលវេលា។

៥ រូបថត

រឿងមួយទៀតដែលត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​នោះ​គឺ​ថា រូបថត​មួយ​សន្លឹក​របស់​ខ្លួន​ឯង ព្រោះ​វា​ដូច​ជា​ឲ្យ​រូបថត​អនុស្សាវរីយ៍​មើល​ពេល​ខុស​ពី​គ្នា មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ​អាថ៌​កំបាំង​នេះ​រួច​ហើយ​។ ប្រសិនបើ​​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​កើត​ឡើង​ម្តង​ទៀត ចៀសវាង​ដាច់​ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦ កន្សែង​ដៃ

តើកន្សែងដៃភាគច្រើនប្រើសម្រាប់អ្វី? អ្នកទទួលអំណោយនឹងត្រូវប្រើវាដើម្បីធ្វើដូច្នេះ។ ភាគច្រើន​នៃ​កន្សែងដៃ​នឹង​ត្រូវ​ប្រើ​សម្រាប់​ជូត​ទឹកភ្នែក​ផង​ដែរ។ បើ​មិន​ចង់​ស្រក់​ទឹកភ្នែក​ត្រូវ​ចៀសវាង​យក​កន្សែងដៃ​ជា​កាដូ​។

៧ ​វត្ថុមុតស្រួច

នេះ​ប្រហែល​ជា​មិន​គួរ​ឲ្យ​ជឿ។ ព្រោះ​ពិត​ជា​មាន​អភូត​ហេតុនេះ​កើតឡើង អាវុធ​មុត​ស្រួច ដាវ ប្រដាប់ប្រដា​ក្មេង​លេង សូម​កុំ​ផ្ដល់​ជា​អំណោយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​រង​គ្រោះ​ថ្នាក់ ជួប​គ្រោះ​អាក្រក់។

៨ ក្រាស់​សិតសក់

ប្រសិនបើយើងផ្តល់សិតសក់ដល់មិត្តស្រី ឬមិត្តណាមួយ។ នឹងធ្វើឲ្យ​ទំនាក់ទំនង​របស់​យើង​ហើយ​គាត់​ត្រូវ​តែដាច់ពីគ្នាដូចជាធ្មេញ​របស់សិ​តសក់ខ្លួនឯង។

៩ ខ្សែក

ខាងក្រៅអាចមើលទៅស្រស់ស្អាត។ ប៉ុន្តែនៅខាងក្នុងមានអត្ថន័យឈឺចាប់។ ដោយ​សារ​គេ​ជឿ​ថា ការ​ជូន​អំបោះ​ដល់​អ្នក​ណា​ម្នាក់​នឹង​ចាក់​ទម្លុះ​បេះដូង ធ្វើឲ្យ​មានការឈឺចាប់ ជម្លោះ​ជាមួយ​អ្នក​ទទួល​នោះ។

១០​ គ្រឿង​កញ្ចក់​ផ្សេងៗ

មនុស្សជាច្រើនប្រហែលជាទទួលបានវាជាញឹកញាប់ផងដែរ។ រហូត​ដល់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សំណង ព្រោះ​បើ​តាម​ជំនឿ​ថា​បើ​បែក​កញ្ចក់ មាន​ន័យ​ថា​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ខូច៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិទិវានៃក្ដីស្រឡាញ់ Valentine’s Day

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម