ព័ត៌មានអន្ដរជាតិ
ក្រុមតារាវិទូរកឃើញព្រះច័ន្ទ ១២ បន្ថែមទៀតជុំវិញភពព្រហស្បតិ៍
ក្រុមអ្នកវិទ្យាសាស្ត្រសង្កេតតារានៃវិទ្យាស្ថាន Carnegie បានរកឃើញព្រះច័ន្ទចំនួន ១២ បន្ថែមទៀតកំពុងគោចរជុំវិញភពព្រហស្បតិ៍ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលនាំឲ្យចំនួនព្រះចន្ទសរុបកើនដល់ ៩២ ជុំវិញភពឧស្ម័នយក្សមួយនេះ ។

ការរកឃើញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសង្កេតដោយតារាវិទូ Scott Sheppard និងក្រុមរបស់លោក ។ ក្រុមរបស់លោកបានប្រើតេឡេស្កុប Subaru នៅរដ្ឋហាវ៉ៃក្នុងខែកញ្ញា ឆ្នាំ ២០២១ និងកាមេរ៉ាថាមពលងងឹតដែលបំពាក់លើតេឡេស្កុប Blanco នៅឯទីតាំថ Cerro Tololo Inter-American Observatory ក្នុងប្រទេសឈីលីក្នុងខែសីហា ឆ្នាំ ២០២២ ។
ការតាមដានសម្រាប់ព្រះច័ន្ទថ្មីទាំង ១២ នេះ ត្រូវចំណាយពេលប្រហែលមួយឆ្នាំដើម្បីបញ្ជាក់ និងធ្វើការសង្កេត ហើយក្រុមការងារបានប្រើប្រាស់តេលេស្កុប Magellan នៅក្នុងប្រទេសឈីលី ដើម្បីធ្វើការងារមួយនេះ ។

លោក Sheppard និងក្រុមរបស់លោកជឿថា ព្រះច័ន្ទទាំងនេះ គឺជាសំណល់នៃព្រះច័ន្ទធំជាងចំនួន ៧ ដែលបានបំបែកចេញពីគ្នា នៅពេលដែលពួកវាបានបុកជាមួយព្រះច័ន្ទ, អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយផ្សេងទៀតដែលនាំទៅដល់ការបង្កើតព្រះច័ន្ទតូចៗរាប់រយជាច្រើន ។
ទោះយ៉ាងណាមកដល់ពេលនេះ មិនទាន់មានព្រះច័ន្ទណាមួយមានឈ្មោះនៅឡើយទេ ចាប់តាំងពីការរកឃើញមក ប៉ុន្តែមជ្ឈមណ្ឌល Minor Planet នឹងកំណត់លេខនៃព្រះចន្ទនីមួយៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។

មកដល់ពេលនេះ ក្រុមរបស់លោក Scott Sheppard ក៏កំពុងតាមដានព្រះច័ន្ទបន្ថែមជាច្រើនទៀតនៅជុំវិញភពសៅរ៍ផងដែរ ប៉ុន្តែពួកគេពិបាកកំណត់ទីតាំងទាំងនោះណាស់ ព្រោះភពនេះនៅឆ្ងាយពីផែនដីពេក ។
ជាចុងក្រោយក្រុមអ្នកវិទ្យាសាស្ត្រជឿថា ទាំងភពអ៊ុយរ៉ានុស និងណិបទូន ក៏មានព្រះច័ន្ទតូចៗមួយចំនួនធំដែរ ប៉ុន្តែភពទាំងនោះមានរយៈចំងាយឆ្ងាយពេក ពិបាកក្នុងការតាមដានស្វែងរកព្រះច័ន្ទថ្មីៗជុំវិញភពនេះណាស់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?