ព័ត៌មានជាតិ
មន្ត្រីជំនាញប្រាប់វិធីសាស្ត្រ ការពារការដួលសន្លប់របស់សិស្សនៅតាមសាលារៀន
មន្ត្រីជំនាញក្រសួងសុខាភិបាលបានប្រាប់ពីវិធីសាស្ត្រការពារ ការដួលសន្លប់របស់សិស្សានុសិស្សនៅតាមសាលារៀនបន្ទាប់ពីមានសាលាមួយចំនួនមានសិស្សដួលសន្លប់ជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨កម្ភៈនេះថា វិធានសាស្ត្រដែលត្រូវអនុវត្ត គឺលោកគ្រូអ្នកគ្រូនៅតាមសាលានីមួយៗពេលឃើញសិស្សណាម្នាក់មានអាការៈខ្សោយត្រូវប្រញាប់នាំគាត់ចេញទៅក្រៅជាបន្ទាន់ ដើម្បីទៅសង្គ្រោះបឋមកុំឱ្យសិស្សរួមថ្នាក់និងសិស្សផ្សេងៗទៀតឃើញមានការសន្លប់តៗគ្នា និងត្រូវព្យាបាលគាត់ឱ្យជាសះស្បើយទើបឱ្យគាត់ចូលរៀនវិញ។
ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូក្នុងថ្នាក់ក៏ត្រូវតាមដានសិស្ សនិងសម្គាល់ជាប្រចាំពិសេសសិស្សណាដែលមានសុខភាពខ្សោយឬមានបញ្ហាសតិអារម្មណ៍ច្រើន ដើម្បីជៀសវាងការដួលសន្លប់ជាបន្តទៀត។
លោកវេជ្ជបណ្ឌិត បានបន្តថា ករណីសិស្សសាលាដួលសន្លប់នៅសាលាមួយចំនួនគឺបណ្តាលមកពីសិស្សទាំងនោះមានបញ្ហាសតិអារម្មណ៍ មានអាការៈខ្សោយឬមានជំងឺបេះដូង ហើយនៅពេលពួកគេឃើញមិត្តភក្ត័ដួលសន្លប់ក៏សន្លប់តាមតៗគ្នា។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តទៀតថា ក្រៅពីកត្តាមានជំងឺបេះដូងឬខ្សោយនោះ មានករណីនេះអាចបណ្តាមកពីសិស្សមករដូវច្រើនពេក គេងមិនលក់ ញ៉ាំអាហារមិនបានគ្រប់គ្រាន់ ដោយសារមានវិបត្តិផ្លូវចិត្ត ឬឪពុកម្តាយស្តីបន្ទោសដោយសារការសិក្សា ពិសេសមកពីការផឹកគ្រឿងកំប៉ុងផ្អែមៗច្រើនពេកធ្វើឱ្យប៉ះពាល់ដល់បេះដូងបណ្តាលទៅជាកាច់ដៃកាច់ជើងដូចខ្មោចចូល ហើយពេលសិស្សដទៃឃើញក៏ដួលសន្លប់តាម។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជូនកាលមានសិស្សខ្លះកំពុងមើលហ្វេប៊ុកឃើញមិត្តភ័ក្តសន្លប់ ក៏មានអារៈសន្លប់តៗគ្នាក៏មានដែរ។
កាលពីដើមខែកម្ភៈឆ្នាំ២០២៣ថ្មីៗនេះ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មានករណីសិស្សានុសិស្សប្រមាណជាង ៨០ នាក់បានដួលសន្លប់ក្នុងម៉ោងសិក្សាជាបន្តបន្ទាប់ដោយពុំដឹងពីមូលហេតុ។
លោកវេជ្ជបណ្ឌិតបានពន្យល់ថា ករណីសិស្សានុសិស្ស បានដួលសន្លប់ក្នុងម៉ោងសិក្សាជាបន្តបន្ទាប់នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មន្ត្រីជំនាញបានយកសំណាកឈាមរបស់សិស្សទៅពិនិត្យហើយលទ្ធផលរកមិនឃើញមូលហេតុអ្វីនោះទេគឺបណ្តាលមកពីបញ្ហាសតិអារម្មណ៍របស់សិស្សពិសេសសិស្សដែលមានសុខភាពខ្សោយ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង