Connect with us

ព័ត៌មានជាតិ

កម្ពុជាផ្តល់​ជំនួយ​ជាថវិកាចំនួន​ ១០ម៉ឺនដុល្លារអាមេរិកដល់​តួកគី

បានផុស

នៅ

នៅថ្ងៃទី៨ ខែកុម្ភៈនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់ជំនួយមនុស្សធម៌  ជាថវិការចំនួន ១០ម៉ឺនដុល្លារអាមេរិកដល់រដ្ឋាភិបាលតួកគីដែលកំពុងជួបគ្រោះរញ្ជួយដី ហើយបានធ្វើឲ្យមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើនម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងស្មារតីមិត្តភាព ភាពជិតស្និទ្ធ  និងសាមគ្គីភាព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទានជាថវិការចំនួន ១០០ ០០០ដុល្លារអាមេរិក ​ ជាជំនួយមនុស្សធម៌  ​ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី​​»។

ក្រសួងការបរទេស បានសម្ដែងក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ  នៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា  ក៏បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៩ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១០ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម