ជីវិតកម្សាន្ដ
ជំងឺម្យ៉ាង ធ្វើឲ្យ ពែកមី ស្រកជាង ១០ គីឡូ
តារាកំប្លែងល្បីឈ្មោះនាយ ពែកមី មួយរយៈចុងក្រោយនេះ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា លោកហាក់មានសាច់ឈាមខុសប្លែកច្រើន ខុសកាលពីប៉ុន្មានឆ្នាំមុន។ មិនតែប៉ុណ្ណោះជារឿយៗគេតែងឃើញលោកចូលពេទ្យដើម្បីពិនិត្យសុខភាពទៀតផង។

យ៉ាងណាមិញដោយសារតែមូលហេតុឃើញតារាកំប្លែងមានដើមកំណើតពីទឹកដីខេត្តស្វាយរៀង នាយ ពែកមី ហាក់មានការប្រែប្រួលសាច់ឈាមខ្លាំងជាងមុន ពោលគឺគ្រាចូលកំប្លែងដំបូងៗ នាយពែកមី មានសាច់ឈាមស្រស់ថ្លា តែឥឡូវនេះប្រែពីធាត់ធ្លាក់មកស្គម បាក់សម្រស់ខុសឆ្ងាយជាងមុន ទើបមានទស្សនិកជនមួយចំនួនកើតជាចម្ងល់ និងលើកសំនួរថា តើលោកកំពុងមានជំងឺអ្វីបានជាស្រកសាច់ខ្លាំងបែបនេះ?។

ទន្ទឹមគ្នានេះ នៅលើទំព័រផេកផ្លូវការរបស់នាយ ពែកមី កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ម្សិលមិញ លោកបានបង្ហោះវីដេអូចេញពីមន្ទីរពេទ្យល្បីមួយនៅក្រុងភ្នំពេញ អមដោយសារដាស់តឿនមហាជនដូច្នេះថា សូមថែរក្សាសុខភាពផងបងប្អូន កុំឲ្យហួសពេល។ នៅក្នុងវីដេអូនេះដែរ នាយ ពែកមី ក៏បានបញ្ជាក់ពីការពិនិត្យសុខភាពផ្ទាល់ខ្លួនផងដែរ។

បើតាមការប្រាប់ឲ្យដឹងពីសាមីខ្លួននាយ ពែកមី បាននិយាយបញ្ជាក់ទៅកាន់មហាជនថា កំឡុងរយៈពេល ៤ ឬ ៥ ខែ លោកតែងទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពម្ដង ដែលគិតមកដល់ពេលនេះគឺមានរយៈពេលជាង ២ ឆ្នាំហើយ ដែលលោកត្រូវតាមដានសុខភាពជាប្រចាំ។ លោកបន្តថា “ឥឡូវនេះខ្ញុំស្រកសាច់អស់ជាង ១០ គីឡូ ដោយសារតែពីមុនខ្ញុំមានជំងឺលើសជាតិខ្លាញ់(ខ្លាញ់រុំបេះដូង)”។

តារាកំប្លែងនាយ ពែកមី បានបន្ថែមថា បន្ទាប់ពីការតាមដានសុខភាពដោយទៀងទាត់ពេលវេលា បច្ចុប្បន្នជាតិខ្លាញ់បានស្រកអស់ហើយ។ ក្នុងនោះលោកក៏បានណែនាំចំពោះអ្នកគាំទ្រ និងមហាជន ឲ្យថែរក្សាសុខភាព និងត្រូវឧស្សាហ៍ពិនិត្យអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនញឹកញាប់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ