ព័ត៌មានអន្ដរជាតិ
ដឹងទេ ការរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក កើតឡើងនៅឆ្នាំណា និងនៅឯណា?
គិតត្រឹមល្ងាចថ្ងៃពុធទី០៨ខែកុម្ភៈ តួលេខមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដី ដែលវាយប្រហារប្រទេសតួកគីនិងស៊ីរី បានកើនលើស ៩ពាន់នាក់ហើយ។

វាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយក្នុងឆ្នាំ២០២៣នេះ ជាមួយនឹងកម្លាំង ៧.៨រ៉ិចទ័រ។
យ៉ាងណាក្តី វាមិនមែនជាការរញ្ជួយដីដែលមានកម្លាំងខ្លាំងបំផុតនោះទេ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

ចុះតើអ្នកដឹងទេថាតើ ការរញ្ជួយដីខ្លាំងបំផុតលើពិភពលោកកើតឡើងនៅឆ្នាំណា និងនៅឯណា?
មហាសោកនាដកម្មគ្រោះរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តគឺកើតឡើងនៅប្រទេស ឈីលី ជាមួយកម្លាំង ៩.៥រ៉ិទ័រ និងមានជម្រៅ ៣៣គីឡូម៉ែត្រ។
ការរញ្ជួយដីនោះបានវាយប្រហារនៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ១៩៦០ នៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃប្រទេសឈីលីស្របនឹងទីក្រុង Valdivia។

ការរញ្ជួយនោះមានរយៈពេលប្រហែល១០នាទី ហើយបានបង្កឲ្យមានរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ទៅ២៥ម៉ែត្រឯណោះ។ ឥទ្ធិពលរបស់វាក៏បានសាយភាយដល់រដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក, ប្រទេសជប៉ុន, ប្រទេសហ្វីលីពីន, ភាគខាងកើតប្រទេសនូវែលសេឡង់, ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី និងប្រជុំកោះ Aleutian ផងដែរ។
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនោះ មិនត្រូវបានគេដឹងប្រាកដទេ ប៉ុន្តែគេប៉ាន់ស្មានថា តួលេខមនុស្សស្លាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិ គឺមានចន្លោះពី ១០០០ ទៅ ៦០០០ ខណៈមនុស្សប្រហែល ៣០០០នាក់បានរងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wiki
ចុចអាន៖ តួលេខមនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅ តួកគីនិងស៊ីរី កើនលើស ៩ពាន់នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ