Connect with us

ជីវិតកម្សាន្ដ

ហ្វេនសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យ YaYa ក្រោយប្រែសម្រស់ជាតួអង្គ Elsa

បានផុស

នៅ

កាលពីថ្ងៃទី ០៨ ខែកុម្ភៈ តារាសម្ដែង Yaya Urassaya បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោ​មួយ ដែលពេលនោះ​ នាង​បានប្រែក្លាយទៅជាព្រះនាងទឹកកក Elsa ពីគំនូរជីវចលដ៏ល្បីល្បាញ Frozen ស្របពេលដែលហ្វេនឃើញហើយ ពោលសរសើរមិនដាច់ពីមាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលតារាសម្ដែងរូបនេះបង្ហោះ ព្រមជួយនឹងឃ្លិបនៃការបង្ហើរសំនៀង បានធ្វើឲ្យមហាជនប្រុសប្រីដែលមានវត្តមានក្នុងកម្មវិធី សឹងមិនជឿថាជា Yaya Urassaya ឡើយ។ បន្ថែមពីនេះ ​នាង​ក៏បាន​​ប្រែ​ពណ៌​សក់​របស់​នាង​​​មាស និង​ស្លៀក​រ៉ូប​ពណ៌​ខៀវ​ មើល​ទៅ​ដូចជាតួអង្គចេញមក​ពី​តុក្កតា​ក្នុង​រឿង​ព្រេង​ខ្លាំង​មិន​ធម្មតា។

ក្រៅ​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​សម្រាប់​ហ្វេន នាង​ក៏​បាន​ច្រៀង​បទ​ល្បី​ក្នុងរឿង​គំនូរជីវចល​នេះផង​ដែរ គឺ​បទចម្រៀង “Let It Go” ខណៈ​អ្នក​គាំទ្រ​ជាច្រើន​ទាំង​នៅ​កន្លែង​កម្មវិធី​និង​នៅ​លើ​បណ្ដាញ​សង្គម​ IG បញ្ចេញមតិសរសើរ​មិន​ដាច់​ពី​មាត់​ពី​ទេពកោសល្យ​របស់​តារាស្រីរូប​នេះ​យ៉ាងខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” ទម្លាយស្ថានភាពរូបរាងធាត់ខ្លាំង មិនមែនមានកូន

ចុចអាន៖តារា ថៃ ១០ រូប សុទ្ធតែជាអ្នកស្នងមរតកសេដ្ឋីពាន់លានក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម