Connect with us

ព័ត៌មានជាតិ

មកស្គាល់ប្រធានមន្ទីរពេទ្យធំៗចំនួន៥នៅរាជធានីភ្នំពេញ

បានផុស

នៅ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យព្រះអង្គឌួង សុទ្ធសឹងតែជាមន្ទីរពេទ្យធំៗនៅក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃនេះ កម្ពុជាថ្មី សូមនាំលោកអ្នកនាងឲ្យទៅស្គាល់ប្រធានមន្ទីរពេទ្យធំៗទាំង៥នេះ ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

លោកវេជ្ជបណ្ឌិត ងី ម៉េង បានបម្រើការជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរយៈពេល៨ឆ្នាំមកហើយ។ លោកបានរៀនចប់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងនៅសាកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាងកកប្រទេសថៃ ឯកទេសជំងឺភ្នែក។ នៅឆ្នាំ២០១២ លោកវេជ្ជបណ្ឌិត ងី ម៉េង ជាគ្រូពេទ្យឯកទេសភ្នែកដំបូងគេដែលបានទទួលងារជាសាស្ត្រាចារ្យផ្នែកជំងឺភ្នែក និងត្រូវបានអញ្ជើញជាញឹកញាប់សម្រាប់ចែករំលែកជំនាញរបស់លោកនៅលើវេទិកាអន្តរជាតិ។

លោកវេជ្ជបណ្ឌិត បានជំរុញឱ្យមានការថែទាំ និងព្យាបាលសុខភាពភ្នែកនៅកម្ពុជាកាន់តែខ្លាំងក្លាបន្ថែម ជាពិសេស ចំពោះការថែទាំ និងព្យាបាលជំងឺភ្នែកដល់សហគមន៍ និងប្រជាពលរដ្ឋដែលខ្វះខាតនៅតាមបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជា។ ដោយឡែក កំឡុងពេលកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ រូបលោកក៏បានព្យាយាមជំរុញឱ្យសុខភាពភ្នែកមានភាពប្រសើរឡើង ដោយបានផ្តល់ឧបករណ៍ការពារទៅអង្គភាពសុខភាពភ្នែកនៅគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត ងី ម៉េង មិនត្រឹមតែជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះទេ លោកក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារបស់ក្រសួងសុខាភិបាលផងដែរ។ ជាមួយគ្នានេះ ក្នុងរយៈពេល២៧ឆ្នាំក្នុងជំនាញឯកទេសសុខភាពភ្នែក លោកក៏ទទួលបានពានរង្វាន់ VISION EXCELLENCE AWARD ផងដែរ។

២.លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស គឺជាប្រធានមន្ទីរពេទ្យកុមារជាតិ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យា​ល័យ​វិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩០។ ក្នុងការកាន់តំណែងជាប្រធានពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានគិតគូរពីសេវាកម្មថែទាំកុមារ ទាំងអនាម័យខ្ពស់នៅក្នុងមន្ទីរពេទ្យ និងយកចិត្តទុកដាក់លើការផ្តល់សេវាព្យាបាលដ៏ល្អសម្រាប់ប្រជាជន។

កំឡុងពេលកម្ពុជាមានវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរ មន្ទីរពេទ្យមួយនេះ បានយកចិត្តទុកដាក់ខ្ពស់លើអនាម័យ ការថែទាំសុខភាពរបស់កុមារ ដើម្បីកុំឱ្យពួកគេជួបនឹងបញ្ហាប្រឈម និងឆ្លងនូវជំងឺរាតត្បាតមួយនេះ។

៣.លោកវេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង

សាស្ត្រាចារ្យ លូ លីឃាង ជានាយកនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្រោមការដឹកនាំរបស់លោក មន្ទីរពេទ្យព្រះអង្គឌួងបានបម្រើសេវាកម្មយ៉ាងដិតដល់សម្រាប់ប្រជាជនខ្មែរ។ ដោយឡែក នៅឆ្នាំ២០២២ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង បានដាក់សម្ពោធឱ្យប្រើប្រាស់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សម្រាប់ការសាងសង់អគារនេះ គឺចំណាយទឹកប្រាក់ចំនួន ៨លានដុល្លារ និងមានការគាំទ្រពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

៤.លោកវេជ្ជបណ្ឌិត គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យទទួលការព្យាបាលដោយមិនបង់ប្រាក់សម្រាប់កុមារកម្ពុជា និងមានការឧបត្ថម្ភថវិកាពីរដ្ឋ និងសប្បុរសធម៌ក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ មន្ទីរពេទ្យនេះ មានស្ថាបនិកឈ្មោះថា លោក បេអាត​ រិចឆ្នឺរ ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់តាំងពីឆ្នាំ១៩៩២មក។ លោក បេអាត​ រិចឆ្នឺរ បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៨ ក្រោមការសោកស្តាយយ៉ាងខ្លាំងពីប្រជាជនខ្មែរគ្រប់រូប។

៥.លោកវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត

មន្ទីរពេទ្យកាល់ម៉ែតមានលោកវេជ្ជបណ្ឌិត ឈាង រ៉ា ជាអគ្គនាយក ដែលបានមើលការគ្រប់គ្រង និងរៀបចំសណ្តាប់ធ្នាប់ ផ្តល់សេវាព្យាបាលយ៉ាងល្អសម្រាប់បម្រើជូនប្រជាជនកម្ពុជា។ ជាមួយគ្នានេះ រាល់ពេលមានបញ្ហានានា លោកវេជ្ជបណ្ឌិត ឈាង រ៉ា បានធ្វើការដោះស្រាយជូនពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ។ មន្ទីរពេទ្យកាល់ម៉ែត តែងតែមា​នឧបករណ៍ព្យាបាលសង្គ្រោះជីវិតទំនើបៗ ព្រមទាំង មានបើកជាសិក្ខាសាលាស្តីពីការប្រើប្រាស់ឧបករណ៍ទាំងនោះថែមទៀតផង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៤ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៨ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម