Connect with us

ព័ត៌មានជាតិ

លោក ឡាំ សុភ័ក្រ ៖ ក្រោយជួសជុលប្រាសាទតុបខាងលិចរួច នឹងជួសជុលខឿនវិហារខាងមុខប្រាសាទបន្តទៀត

បានផុស

នៅ

លោក ឡាំ សុភ័ក្រ អ្នក​សម្របសម្រួល​គម្រោង​ជួសជុល​របស់​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា បញ្ជាក់​ថា ក្រោយពី​ជួសជុល​​ប្រាង្គ​កណ្ដាល នៃ​ប្រាសាទ​តុប​ខាង​លិច​នេះ​រួចរាល់ នឹង​ធ្វើការ​ជួសជុល​ខឿន​វិហារ​ខាងមុខ​ប្រាសាទ​ជា​បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ផេក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ ឲ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​តុប​ខាងលិច នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បន្ត​ថា ក្រុម​អ្នក​បច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ប្រទេស​ជប៉ុន កំពុង​ជំរុញ​ការងារ​ជួសជុល​ប្រាង្គ​កណ្ដាល នៃ​ប្រាសាទ​តុប​ខាង​លិច ឲ្យ​រួចរាល់​ក្នុង​អំឡុង​ពេល ៤ ឬ ៥ ខែ ខាងមុខ។

ការ​ជួសជុល​ប្រាសាទ​ដែល​សាង​ឡើង​ក្នុង​សតវត្ស​ទី ១០ មួយ​នេះ មាន​ការ​លំបាក​យ៉ាង​ខ្លាំង និង​ប្រើ​ពេលវេលា​យូរ ដោយ​ថ្ម​ប្រាសាទ​មួយ​ចំនួន​ធំ ត្រូវ​បាត់បង់ និង​ខូចគុណភាព។ រហូតមកដល់​ពេលនេះ ការងារ​ជួសជុល​សម្រេច​បាន​ជិត ៩០ ភាគរយ​ហើយ។

ដោយឡែក​កិច្ចការ​នៅ​សេសសល់ គឺ​រៀប​ផ្គុំ​ហោជាង​ទី ២ ឡើងវិញ ដែល​ជា​ផ្នែក​ចុងក្រោយ នៃ​ការងារ គ្រោង​នឹង​បញ្ចប់​នា​ពេល​ដ៏​ខ្លី​ខាងមុខ តាម​ដែល​អាច​ធ្វើ​បាន។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡាំ សុភ័ក្រ អ្នក​សម្របសម្រួល​គម្រោង​ជួសជុល​របស់​វិទ្យាស្ថាន​ជាតិ​ណារ៉ា បាន​ឲ្យ​ដឹង​ថា «បន្ទាប់ពី​ការ​ជួសជុល​ប្រាង្គ​កណ្ដាល​នេះ​រួចរាល់ យើង​នឹង​ធ្វើការ​ជួសជុល ខឿន​វិហារ​ខាងមុខ​ប្រាសាទ​បន្ត​ទៀត»។

សូម​ជម្រាប​ថា ប្រាសាទ​តុប​ខាង​លិច ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុង​អង្គរ​ធំ (ទិសនិរតី​ប្រាសាទ​បាយ័ន) ដែល​ជា​ប្រាសាទ​បែប​ព្រះពុទ្ធ​សាសនា មាន​តួ​ប្រាង្គ​ចំនួន ៣ ឈរ​នៅ​លើ​ខឿន​តែមួយ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

ប្រាសាទ​នេះ គេ​យល់​ថា កសាង​នៅ​សតវត្ស​ទី ១០ ប៉ុន្តែ​ប្រាសាទ​ទាំងមូល​ដែល​ឃើញ​ក្នុង​ពេល​សព្វថ្ងៃ គឺ​មាន​ការ​កែ​បន្ថែមបន្ថយ​បន្ត​ពី​រូបរាង​ដើម ធ្វើឡើង​ចាប់ពី​សតវត្ស​ទី ១៣-១៧៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម