Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ ការងើបឡើងវិស័យទេសចរណ៍​ជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល​ពលរដ្ឋ

បានផុស

នៅ

វិស័យទេសចរណ៍កម្ពុជា បានស្ទុះឡើងគួរកត់សម្គាល់។ ជាក់ស្តែង នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តជាតិប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញទេសចរណ៍មើលឃើញថា ការងើបឡើងនៃភ្ញៀវទេសចរនេះ បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រាក់​ចំណូលពលរដ្ឋ។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា នៅពេលដែលទេសចរដើរ ចរន្តចលករមួយចំនួន បានទទួលផលប្រយោជន៍ មានដូចជា ក្រុមហ៊ុនយន្តហោះ មន្រ្តីរាជការ អ្នកប្រកបរបរក្នុងសេវា​ផ្គត់ផ្គង់ស្នាក់នៅ រូមមានសណ្ឋាគារ ផ្ទះសំណាក់ សេវាកម្មដឹកជញ្ជូន សេវាកម្មភោជនីយដ្ឋាន និងក្រុមហ៊ុន​ទេសចរណ៍​ជាដើម។

ជាមួយគ្នានេះ លោកថា អ្នកដែលទទួលបានប្រយោជន៍ ដោយប្រយោលក៏មានច្រើន មានដូចជា កសិករដាំបន្លែ និងចិញ្ចឹមសត្វ ពោលគឺការចំណាយរបស់ភ្ញៀវទេសចរ ក៏បានធ្លាក់ដល់ពួកគាត់ផងដែរ។ ចំណែករាជរដ្ឋាភិបាល បានចំណូលពីទិដ្ឋាការ លក់បណ្ណចូលទស្សនា និងពន្ធលើអាជីវកម្មផ្សេងៗជាដើម។

លោក ហូ វណ្ឌី បានគូសបញ្ជាក់ទៀតថា នៅពេលដែលមានកំណើនទេសចរល្អ ចរន្តសេដ្ឋកិច្ចក៏ដំណើរការល្អ អាចជួយទៅដល់ផ្នែកលក់សេវាកម្មអលនទ្រព្យផងដែរ។

អ្នកជំនាញបានលើកឡើងថា ភ្ញៀវទេសចរខ្លះ មិនត្រឹមតែមកកម្សាន្តប៉ុណ្ណោះទេ ពួកគេមួយចំនួនក៏ស្វែងរកឱកាស​ក្នុងការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ បានថ្លែងកាលពីថ្ងៃអង្គារថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានជើងហោះលើកដំបូងពីគួនមីង និងសៀងហៃ ចូលមកខេត្តសៀមរាប ប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights)។ លោកបានគូសបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ជើងហោះហើរ​ដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន​១,១៧៨ជើង។ ក្នុងនោះ គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងដែរថា នៅឆ្នាំ ២០២៣នេះ កំណើនទេសចរ​នឹងកើនដល់ ៣លាន ទៅ ៤លាននាក់ ដោយពឹងផ្អែកលើកម្មវិធីធំៗចំនួនពីរ គឺការរៀបចំអង្គរសង្រ្កាន្ត និងកីឡាស៊ីហ្គេម ខណៈកាលពីឆ្នាំ ២០២២ កម្ពុជា ទទួលបានទេសចរកើនដល់ ២.២​លាននាក់។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ចូលមកលេងស្រុកខ្មែរ ដើម្បីមើលឱ្យឃើញផ្ទាល់​ភ្នែកនូវសមិទ្ធផល និងភាពរីកចម្រើន​នៃប្រទេសជាតិរបស់ខ្លួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម