ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ជួសជុសរូបសំណាកលោកតាដំបងគ្រញូង កែលម្អលាបថ្នាំថ្មី
រូបសំណាកលោកតាដំបងក្រញួងកំពុងតែធ្វើការជួសជុលសំអាត ដើម្បីលាបថ្នាំសាជាថ្មីដោយរក្សាទម្រង់ដើមទាំងស្រុង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែកុម្ភ:នេះថា រូបសំណាកលោកតាដំបងគ្រញូង ត្រូវបានរៀបចំដុះខាត់និងជួសជុលកន្លែងបាក់បែកខ្លះៗឲ្យបានស្អាតរួចលាបពណ៌សាជាថ្មី ដោយរក្សទម្រង់ដើមទាំងស្រុង។
មុនធ្វើការជួសជុលលាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញួង រដ្ឋបាលខេត្តបាត់ដំបងក៏មិនភ្លេចអំពីទំនៀមទម្លាប់ ប្រពៃណីនោះទេ គឺបានរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការសុំជួសជុលលាបថ្នាំដើម្បីលើកសម្រស់រូបសំណាកលោកតាដំបងក្រញូង ឱ្យកាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងកាន់តែមានរបៀបរៀបរយផងដែរ។
ការជួសជុលសំអាតរូបសំណាកតាដំបងក្រញួងធ្វើឡើង ក្រោយពីរដ្ឋបាលខេត្តបានចុះសិក្សាកំណត់អ័ក្សស្ថាបនាផ្លូវបេទីមប្រភេទ AC កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ ដែលក្នុងនោះមានជួសជុលស្ថាបនាផ្លូវជាផ្នែកៗដូចជាផ្លូវ សម្រាប់រថយន្ត ផ្លូវជិះកង់ ផ្លូវដើរ ដាំដើមឈើ ចំណត និង ដកទ្រូងផ្លូវ ចេញចាប់ពីក្រោយរង្វង់មូលលោកតាដំបងគ្រញូងមកទល់ស្ពាន ១៣ មករា។ អាជ្ញាធរក៏បានរៀបចំ ផ្លូវជិះកង់ ផ្លូវដើរ ចំណត និងដាំដើមឈើ ផ្លូវចំនួន ២ ខ្សែផ្សេងទៀត គឺកំណាត់ផ្លូវជាតិលេខ ៥ ពី រង្វង់មូលលោកតាដំបងគ្រញូងមកដល់ស្ពានសោហឺជាប្រភេទ AC និងផ្លូវមុខស្នងការដល់ស្ពានវត្តសូភីដោយចាក់បេតុង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ